ព័ត៌មានអន្ដរជាតិ
ប្រទេស តួកគី ប្តូរឈ្មោះថ្មីជាផ្លូវការ
អង្គការសហប្រជាជាតិ (UN) បានប្រកាសកាលពីថ្ងៃពុធទី១ខែមិថុនាថា ឈ្មោះប្រទេស តួកគី (Turkey) ត្រូវបានប្តូរឈ្មោះទៅជា Türkiye វិញ។

ទោះបីជាយ៉ាងណាក៏ដោយ ឈ្មោះថ្មី Türkiye ឥឡូវនេះ ត្រូវបានប្តូរតែជាភាសាបរទេសប៉ុណ្ណោះ ប៉ុន្តែសម្រាប់កម្ពុជាយើង នៅតែហៅថា តួកគី ដដែល ដោយមិនមានប្តូរសំនៀងអ្វីនោះទេ។
ថ្លែងទៅកាន់ទីភ្នាក់ងារ Anadolu, អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា ពួកគេបានទទួលសំបុត្រពីរដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu ដែលផ្ញើទៅកាន់អគ្គលេខាធិការ Antonio Guterres ដោយស្នើសុំឲ្យប្រើប្រាស់ឈ្មោះ “Türkiye” ជំនួសឲ្យពាក្យ “Turkey” នៅក្នុងឆាកអន្តរជាតិ។

អ្នកនាំពាក្យដដែលនិយាយថា ការផ្លាស់ប្តូរឈ្មោះប្រទេសនេះ មានប្រសិទ្ធភាពចាប់ពីពេលដែលសំបុត្រត្រូវបានទទួល។
លោក Cavusoglu បានប្រកាសពីការបញ្ជូនជាផ្លូវការនៃលិខិតនេះ ទៅកាន់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតកាលពីថ្ងៃអង្គារ។ ថ្លែងទៅកាន់ទីភ្នាក់ងារ Anadolu ក្នុងទីក្រុង អង់ការ៉ា, លោក Cavusoglu និយាយថា “រួមគ្នាជាមួយនាយកទំនាក់ទំនងរបស់យើង យើងទទួលបានជោគជ័យក្នុងការរៀបចំមូលដ្ឋានដ៏ល្អសម្រាប់រឿងនេះ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AA
ចុចអាន៖ តួកគី ប្រឆាំងដាច់ខាតមិនឲ្យ ហ្វាំងឡង់ និងស៊ុយអែត ចូល ណាតូ ដោយលើកហេតុផលមួយ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?