Connect with us

ព័ត៌មានអន្ដរជាតិ

ទូរទស្សន៍រដ្ឋរុស្ស៊ី ប្រកាសសង្គ្រាមលោកលើកទី៣ ជាមួយ អង់គ្លេស សហរដ្ឋអាមេរិក និងណាតូ (មានវីដេអូ)

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីអះអាងថា សង្រ្គាមលោកលើកទី៣ បានចាប់ផ្តើមហើយ ហើយបានព្រមានថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នឹងត្រូវបង់ថ្លៃធ្ងន់ធ្ងរ សម្រាប់ការជ្រៀតជ្រែកក្នុងសង្រ្គាមជាមួយអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការផ្សាយថ្មីបំផុត, ពិធីការិនី Olga Skabeyeva របស់ទូរទស្សន៍រដ្ឋ Russia One បានប្រកាសសង្រ្គាមលើចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងណាតូ ហើយគាំទ្រឲ្យយុទ្ធនាការយោធាថ្មីរបស់រុស្ស៊ី លាតសន្ធឹងហួសព្រំដែនអ៊ុយក្រែន។

លោកស្រី Skabeyeva បាននិយាយថា “ប្រហែលជាដល់ពេលដែលត្រូវទទួលស្គាល់ថា ប្រតិបត្តិការពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន បានដល់ទីបញ្ចប់ហើយ។ ហើយក្នុងន័យនេះ ​សង្រ្គាមពិតប្រាកដមួយបានចាប់ផ្តើមហើយ នោះគឺសង្គ្រាមលោកលើកទី៣។ យើង​ត្រូវ​បង្ខំចិត្តចំពោះភាព​គ្មាន​យោធា​មិន​ត្រឹម​តែ​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​សម្ព័ន្ធមិត្ត​ណាតូ​ទាំងមូល”។

ពិធីការិនី Olga Skabeyeva

សេចក្តីថ្លែងការណ៍របស់លោកស្រី បានធ្វើឡើងនៅក្នុងកម្មវិធីរយៈពេល៦០នាទីមួយ ដែលក្នុងនោះ គេឃើញមានអ្នកវិភាគ អ្នកអត្ថាធិប្បាយ និងអ្នកជំនាញនយោបាយរុស្ស៊ីជាច្រើននាក់ បានជួបជុំគ្នាដើម្បីពិភាក្សាអំពី “ប្រតិបត្តិការយោធាពិសេស” របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅអ៊ុយក្រែន។

បន្ទាប់មក លោក Vladimir Avatkov មកពីបណ្ឌិតសភាការទូតនៃក្រសួងការបរទេសរុស្ស៊ី បានធ្វើការព្រមានដោយផ្ទាល់ ទៅកាន់សម្ព័ន្ធមិត្តលោកខាងលិចដែលគាំទ្រ ទីក្រុងកៀវ។

លោក Vladimir Avatkov

លោកបាននិយាយយ៉ាងម៉ឺងម៉ាត់ថា “យើងត្រូវតែចងចាំពាក្យរបស់លោក វ្ល៉ាឌីមៀរ ពូទីន ដែលនិយាយថា អ្នកណាម្នាក់ដែលព្យាយាមជ្រៀតជ្រែកក្នុងប្រតិបត្តិការយោធាពិសេស នឹងត្រូវបង់ថ្លៃយ៉ាងធ្ងន់ធ្ងរ”។

ភ្លាមនោះ សមាជិកសភារុស្ស៊ីលោក Oleg Matveychev ស្រាប់តែប្រកាសថា ព្រំដែនបច្ចុប្បន្នរបស់ប្រទេសប៉ូឡូញនឹងគ្មានតម្លៃទេ ប្រសិនបើប៉ូឡូញធ្វើអន្តរាគមន៍នៅអ៊ុយក្រែន។ រួចមក លោកស្រី Skabeyeva ស្រាប់តែកាត់សង្វាក់ថា “ខ្ញុំមិនមែននិយាយអំពីប្រទេសប៉ូឡូញទេ ប៉ុន្តែគឺនិយាយអំពីចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក”។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយ​របស់​លោក ពូទីន ក៏​បាន​គំរាមដែរ​ថា ទីក្រុង​មូស្គូ​នឹង​បញ្ឈប់​ការ​លុកលុយ​ផ្នែក​យោធា​ លុះត្រាតែកង​កម្លាំង​របស់​ខ្លួន​ចូល​ដល់ទីតាំងប្រវត្តិសាស្រ្ត Stonehenge ក្នុងប្រទេសអង់គ្លេស៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ផ្ទុះការសង្ស័យ ក្រោយពេល មេទ័ពរុស្ស៊ី បាត់ខ្លួន ២សប្តាហ៍ យ៉ាងអាថ៌កំបាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខាត់ ស្រីច័ន្ទ
ជីវិតកម្សាន្ដ៣ នាទីutes មុន

ខាត់ ស្រីច័ន្ទ លើកទឹកចិត្តស្ត្រីៗត្រូវតែក្លាហានក្នុងប្រឈមមុខនឹងតបតដេីម្បីការពារកិត្តិយសខ្លួនឯង

ជីវិតកម្សាន្ដ៦ នាទីutes មុន

អាយុ ១០៧ ឆ្នាំមិនជាបញ្ហា លោកយាយនៅតែប្រារព្ធខួបកំណើត ជាមួយគ្រួសារដល់ទៅ ៦ ជំនាន់

សន្តិសុខសង្គម៦ នាទីutes មុន

ស្នងការខេត្តក្រចេះ​ ទទួល​ស្គាល់​​ពិតជាមានការបាញ់​សត្វគោ​ពលរដ្ឋ​ងាប់ នៅស្រុក​អូរគ្រៀង​សែនជ័យ 

ព័ត៌មានជាតិ១៦ នាទីutes មុន

ស៊ីម៉ាក់នៅតែបន្តអនុវត្តគម្រោងធំៗចំនួន៣៩ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន និងកាកសំណល់សង្គ្រាម

ព័ត៌មានជាតិ១៧ នាទីutes មុន

UNICEF៖ កុមារជាង២០០នាក់​​​ក្នុងតំបន់​សង្គ្រាម​ នៅ​ស៊ូដង់ រងគ្រោះដោយសារ​ការលោភ​​​

Sokha Hotels

ព័ត៌មានពេញនិយម