ព័ត៌មានអន្ដរជាតិ
អាមេរិកគាំទ្រហ្វីលីពីនរិះគន់បំរាមនេសាទរបស់ចិន
សហរដ្ឋអាមេរិកកាលពីថ្ងៃទី២ ខែមិថុនា បានគាំទ្រប្រទេសហ្វីលីពីនក្នុងការរិះគន់បំរាមឯកតោភាគីលើការធ្វើនេសាទតាមរដូវកាលដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលទីក្រុងប៉េកាំងនៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។
ក្រសួងការបរទេសអាមេរិកបានចង្អុលលើសេចក្តីសម្រេចឆ្នាំ២០១៦ដោយតុលាការទីក្រុងឡាអេដែលបានច្រានចោលការអះអាងរបស់ទីក្រុងប៉េកាំង ក៏ដូចជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រដែលត្រូវបានផ្តល់សច្ចាប័នដោយប្រទេសចិន ទោះជាមិនមែនសហរដ្ឋអាមេរិកក៏ដោយ។

លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានសរសើរលើ Twitter ថា ៖«ការផ្អាកធ្វើនេសាទជាឯកតោភាគីរបស់សាធារណរដ្ឋប្រជាមានិតចិននៅសមុទ្រចិនខាងត្បូងគឺមិនស្របនឹងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលកាលពីឆ្នាំ២០១៦ និងច្បាប់អន្តរជាតិឡើយ»។
លោកបានបន្តថា ៖«យើងខ្ញុំអំពាវនាវឲ្យប្រទេសចិនគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ»។
ប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តជាប់សន្ធិសញ្ញារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ៍បានកោះហៅមន្ត្រីទូតចិនម្នាក់ជុំវិញការប្រកាសបំរាមនេសាទជាឯកតោភាគី ក៏ដូចជាចោទប្រកាន់ថាមានការយាយីដល់នេសាទស្រាវជ្រាវសមុទ្រដោយនាវាឆ្មាំសមុទ្រចិន។
ចិនបានប្រកាសជារៀងរាល់ឆ្នាំនូវបំរាមនេសាទក្នុងរដូវក្តៅដោយលើកឡើងពីតម្រូវការដើម្បីអភិឌ្ឍជីវិតសត្វសមុទ្រប្រកបដោយនិរន្តរភាពដោយសារការធ្វើនេសាទច្រើនពេក។
ប៉ុន្តែសកម្មភាពរបស់ខ្លួនត្រូវបានជាប់គាំងនៅក្នុងជម្លោះអធិបតេយ្យភាព ដោយរដ្ឋាភិបាលទីក្រុងប៉េកាំងបានទទួចថា ខ្លួនមានយុត្តាធិការលើផ្នែកជាច្រើនមហាសាលនៃសមុទ្រចិនខាងត្បូងដែលជាប្រភពនៃជម្លោះយូរអង្វែងជាមួយហ្វីលីពីន វៀតណាម និងប្រទេសអាស៊ានផ្សេងទៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ