Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ​គ្រប់គ្រង​ទឹកដី​ អ៊ុយក្រែន​ មួយភាគប្រាំ (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា កងកម្លាំងរុស្ស៊ីបានដណ្តើមយកទឹកដីរបស់ខ្លួនប្រមាណ ២០% ហើយ ខណៈការវាយលុករបស់ទីក្រុងមូស្គូ ជិតឈានដល់ថ្ងៃទី១០០។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky

ថ្លែងទៅកាន់សមាជិកសភាក្នុងប្រទេសលុចសំបួ លោកបានបន្ថែមថា ខ្សែត្រៀមជួរមុខ បានលាតសន្ធឹងចម្ងាយជាង១០០០គីឡូម៉ែត្រ ឯណោះ។

បច្ចុប្បន្ន កងកម្លាំងរុស្ស៊ីបាននិងកំពុងបង្កើនការវាយប្រហារទៅលើទីក្រុង Severodonetsk ក្នុងតំបន់ Donbas។

Severodonetsk គឺជាទីក្រុងនៅចុងភាគខាងកើត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ហើយអភិបាលតំបន់លោក Serhiy Haidai បាននិយាយថា ប្រទេសរុស្ស៊ីកំពុងព្យាយាមទម្លុះការការពារនៅក្នុងទីក្រុងនេះ ពីគ្រប់ទិសទី។

ទោះបីជាយ៉ាងណាក៏ដោយ លោក Zelensky បាននិយាយថា កងទ័ពអ៊ុយក្រែនកំពុងធ្វើការវាយប្រហារតបត ដោយរុញច្រានសត្រូវនៅតាមដងផ្លូវមួយចំនួន និងចាប់អ្នកទោសជាច្រើននាក់។

នៅក្នុងសុន្ទរកថាជាវីដេអូមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោក Zelensky បាននិយាយថា ស្ថានភាពនៅ Donbas មិនមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែអ៊ុយក្រែន ទទួលបានជោគជ័យខ្លះ ក្នុងសមរភូមិនៅ Severodonetsk។

គួរបញ្ជាក់ថា ជនស៊ីវិលប្រហែល ១៥០០០នាក់ នៅតែជាប់ក្នុងទីក្រុង ដោយពួកគេជាច្រើនបានជ្រកកោននៅរោងចក្រគីមី Azot ដ៏ធំ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ទូរទស្សន៍រដ្ឋរុស្ស៊ី ប្រកាសសង្គ្រាមលោកលើកទី៣ ជាមួយ អង់គ្លេស សហរដ្ឋអាមេរិក និងណាតូ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៧ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១១ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១១ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៧ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម