ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសសាងសង់មូលដ្ឋានយោធាជាង១០០កន្លែង ក្នុងប្រទេស ជាប់រុស្ស៊ី (មានវីដេអូ)
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសប៉ូឡូញ លោក Marek Brzezinski បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២ខែមិថុនាថា មូលដ្ឋានយោធាជាង១០០កន្លែង ដែលមានគោលបំណងផ្សេងៗគ្នា នឹងត្រូវបានសាងសង់ដោយសហរដ្ឋអាមេរិកនៅលើទឹកដីនៃប្រទេសប៉ូឡូញ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

ការកត់សម្គាល់របស់លោក បានធ្វើឡើងខណៈពេលកំពុងថ្លែងនៅក្នុងពិធីបើកការដ្ឋានសំណង់ ឃ្លាំងរំសេវរបស់សហរដ្ឋអាមេរិកនៅក្នុងទីក្រុង Powidz (Wielkopolskie Voivodeship) កណ្តាលប្រទេសប៉ូឡូញ ដែលជាប្រទេសជាប់នឹង រុស្ស៊ី។
លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា “គម្រោងសាងសង់ជាង ១០០ កន្លែង ត្រូវបានគ្រោងទុកក្នុងរយៈពេលដប់ឆ្នាំខាងមុខ”។ លោកបន្តថា មូលដ្ឋានទាំងអស់នេះ គឺចាំបាច់ណាស់ ដើម្បីបង្កើនការត្រៀមខ្លួនខាងយោធា”។

ការសាងសង់ឃ្លាំងនៅ Powidza កំពុងដំណើរការនៅក្នុងប្រទេសប៉ូឡូញ ដែលជាផ្នែកមួយនៃវត្តមានសម្ព័ន្ធមិត្តដែលកំពុងពង្រីកនៅក្នុងប្រទេសនេះ។ គម្រោងនេះមានពីរផ្នែក មួយគឺការបង្កើតឃ្លាំងរំសេវ និងមួយទៀតគឺឃ្លាំងស្តុកអាវុធ និងឧបករណ៍នានា។
គួរបញ្ជាក់ថា សកម្មភាពទាំងនេះគឺជាការអនុវត្តផែនការសកម្មភាពត្រៀមខ្លួន (RAP) ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូល ណាតូ ឆ្នាំ ២០១៤ នាប្រទេសវែលស៍៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ News.am
ចុចអាន៖ រុស្ស៊ី គ្រប់គ្រង ទឹកដី អ៊ុយក្រែន មួយភាគប្រាំ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់