ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្ទុះការបាញ់ប្រហារថ្មី ២លើកទៀតក្នុងថ្ងៃតែមួយ
ប៉ូលិសនិយាយថា បុរសម្នាក់បានបាញ់សម្លាប់ស្ត្រីពីរនាក់នៅចំណតរថយន្តនៃព្រះវិហារមួយក្នុងរដ្ឋ Iowa កាលពីថ្ងៃព្រហស្បតិ៍ទី២ខែមិថុនា ហើយបន្ទាប់មក បានបាញ់សម្លាប់ខ្លួនឯង។

នេះជាហេតុការណ៍បាញ់បោះបណ្តាលឲ្យមានមនុស្សស្លាប់បន្ថែមទៀត បន្ទាប់ពីការបាញ់ប្រហារជាច្រើនលើក កក្រើកសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។
ការបាញ់ប្រហារនៅខាងក្រៅវិហារ Cornerstone ភាគខាងកើតទីក្រុង Ames នៃរដ្ឋ Iowa បានកើតឡើងភ្លាមៗ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden ថ្លែងសុន្ទរកថាដ៏សំខាន់មួយ ស្តីពីអំពើហិង្សាដោយកាំភ្លើង។

ទន្ទឹមនឹងនេះ ការបាញ់ប្រហារមួយទៀតកាលពីថ្ងៃព្រហស្បតិ៍ដដែលនោះ បានបង្ករបួសដល់មនុស្សពីរនាក់ ខណៈពួកគេចូលរួមក្នុងពិធីបញ្ចុះសព នៅទីក្រុង Racine រដ្ឋ Wisconsin។
យោងតាមលោក Nicholas Lennie ប្រធានរងការិយាល័យតម្រួត Story County បាននិយាយថា “នេះហាក់ដូចជាឧប្បត្តិហេតុដាច់ដោយឡែកពីគ្នា”។

គួរបញ្ជាក់ថា លោក Biden បានជំរុញឲ្យសភាហាមឃាត់អាវុធវាយប្រហារ ពង្រីកការត្រួតពិនិត្យសាវតារ និងអនុវត្តវិធានការគ្រប់គ្រងកាំភ្លើងផ្សេងទៀត ដើម្បីដោះស្រាយការបាញ់ប្រហារសម្លាប់រង្គាល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ បាញ់សម្លាប់រង្គាលទៀតហើយនៅអាមេរិក លើកនេះ ស្លាប់ ៣នាក់និងរបួសច្រើននាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ