Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុនកត់ត្រាចំនួនប្រជាជនធ្លាក់ចុះច្រើនបំផុតមិនធ្លាប់មាន ក្នុងឆ្នាំ២០២១

បានផុស

នៅ

ប្រទេសជប៉ុនបានកត់ត្រាចំនួនកំណើតទាបបំផុត ក្នុងឆ្នាំ២០២១ ដែលជំរុញឱ្យមានការថយចុះចំនួនប្រជាជនដ៏ធំមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានបង្ហាញជាសាធារណៈ នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បង្ហាញថា កាលពីឆ្នាំមុន ចំនួនកំណើតទារកមានតែ ៨១១,៦០៤នាក់ប៉ុណ្ណោះ ដែលវាជាចំនួនតិចបំផុតនៅក្នុងទិន្នន័យរបស់ក្រសួងសុខាភិបាល បើធៀបទៅនឹងកំណើត កាលពីឆ្នាំ១៨៩៩។ ចំណែករណីមរណភាព នៅក្នុងឆ្នាំ២០២១ បានកើនឡើងដល់ ១,៤៣៩,៨០៩នាក់ ដែលនេះក៏ជាមូលហេតុមួយ នាំឱ្យមានការថយចុះនៃចំនួនប្រជាជនប្រមាណ ៦២៨,២០៥នាក់។

ដោយឡែកមូលហេតុផ្សេងទៀត ដែលនាំមានអត្រាកំណើនប្រជាជនធ្លាក់ចុះយ៉ាងគំហុក ដោយសារតែស្ត្រីជប៉ុនបានធ្លាក់ចុះនូវការផ្ដល់កំណើត ហើយក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏បានបង្កផលប៉ះពាល់ដល់ចំនួនប្រជាជនផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Asia One

ចុចអាន៖ អាមេរិក ផ្ទុះការបាញ់ប្រហារថ្មី ២លើកទៀតក្នុងថ្ងៃតែមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម