ព័ត៌មានអន្ដរជាតិ
រោងចក្រនុយក្លេអ៊ែរដ៏ធំបំផុត ដែល រុស្ស៊ី កាន់កាប់ កំពុងប្រឈមនឹងបញ្ហាធ្ងន់មួយ
រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ដែលមានទីតាំងនៅអ៊ុយក្រែន និងកំពុងកាន់កាប់ដោយ រុស្ស៊ី កំពុងប្រឈមមុខនឹងការខ្វះខាតគ្រឿងបន្លាស់យ៉ាងធ្ងន់ធ្ងរ ដែលនេះជាការគំរាមកំហែងដល់សុវត្ថិភាព នៃប្រតិបត្តិការរបស់ខ្លួន នេះបើយោងតាមទីភ្នាក់ងារស៊ើបការណ៍យោធា របស់ប្រទេសអ៊ុយក្រែនបញ្ចាក់។
គួរបញ្ចាក់ថា រោងចក្រមួយនេះ ស្ថិតនៅតំបន់ភាគអាគ្នេយ៍នៃ Zaporizhzhia ត្រូវបានកាន់កាប់ដោយទាហានរុស្ស៊ី បន្ទាប់ពីការលុកលុយកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ហើយរោងចក្រនេះ នៅតែដំណើរការដោយអ្នកបច្ចេកទេសអ៊ុយក្រែននៅឡើយទេ។
ភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិ បាននិយាយថា “ស្ថានភាពដ៏ធ្ងន់ធ្ងរមួយបានវិវឌ្ឍន៍នៅរោងចក្រ ។កន្លែងនេះ កំពុងត្រូវបានដំណើរការដោយការបង្វិលបុគ្គលិករយៈពេលមួយសប្ដាហ៍ ដែលមានរបស់ប្រើប្រាស់ផ្ទាល់ខ្លួន និងទូរស័ព្ទទាំងអស់ យកពីពួកគេនៅពេលពួកគេចាប់ផ្ដើម”។
យ៉ាងណាមិញ គេក៏ដឹងថា ពេលនោះ-សូវៀត អ៊ុយក្រែន គឺជាទីតាំងនៃឧបទ្ទវហេតុនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោក នៅឯស្ថានីយថាមពលបរមាណូ Chernobyl ដែលលែងដំណើរការ នៅភាគខាងជើងនៃទីក្រុង Kyiv កាលពីឆ្នាំ ១៩៨៦ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អង់គ្លេស ថា រុស្ស៊ី នឹងប្រើពេល ២ សប្ដាហ៍ប៉ុណ្ណោះគ្រប់គ្រងទីក្រុងមួយនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ