ព័ត៌មានអន្ដរជាតិ
ស្លាប់និងរងរបួសជាច្រើននាក់ បន្ទាប់ពីរថភ្លើងល្បឿនលឿន ធ្លាក់ផ្លូវនៅ ចិន (មានវីដេអូ)
យោងតាមទូរទស្សន៍ CCTV News បានឲ្យដឹងថា បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរល្បឿនលឿន បានធ្លាក់នៅភាគនិរតី នៃប្រទេសចិន ភ្លាមៗអាជ្ញាធរផ្លូវដែកក្នុងតំបន់ បានដំណើរការពិធីការសង្គ្រោះបន្ទាន់ ដោយបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ Rongjiang County ដើម្បីព្យាបាល។
CCTV New ក៏បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃសៅរ៍ រថភ្លើងដឹកអ្នកដំណើរល្បឿនលឿនមួយ បានបុកដីដែលបាក់បណ្ដាលឲ្យកង់រថភ្លើងរអិលធ្លាក់ផ្លូវ នៅតំបន់ Rongjiang នៃខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន។
ទន្ទឹមនោះ យោងតាមកាសែត Shanghai Daily អ្នកបើកបររថភ្លើងបានស្លាប់ ហើយអ្នកយាមម្នាក់ និងអ្នកដំណើរប្រាំពីរនាក់បានរងរបួស។ យ៉ាងណាមិញ សេវាសង្គ្រោះបន្ទាន់ ក៏បានគ្រប់គ្រងហេតុការណ៍ ហើយជម្លៀសអ្នកដំណើរ ១៣៦ នាក់ដោយសុវត្ថិភាពផងដែរ។
គួរបញ្ជាក់ថា D2809 គឺជាផ្លូវរថភ្លើង D ដែលរត់ចម្ងាយប្រហែល ៥៨០ ម៉ាយ ពីភាគខាងជើង Guiyang ទៅ ភាគខាងត្បូង Guangzhou ក្នុងរយៈពេល ៥ ម៉ោង ៣៩ នាទីប៉ុណ្ណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ររោងចក្រនុយក្លេអ៊ែរដ៏ធំបំផុត ដែល រុស្ស៊ី កាន់កាប់ កំពុងប្រឈមនឹងបញ្ហាធ្ងន់មួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ