ព័ត៌មានអន្ដរជាតិ
ប្រយ័ត្នឲ្យមែនទែន! ការឆ្លងកូវីដក្នុងសហគមន៍រាលដាលចូលដល់ បាងកក ហើយ!
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសថៃបានបញ្ជាក់ថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៥៧៦ករណីដោយក្នុងនោះមានករណីឆ្លងដល់ពលករចំណាកស្រុកចំនួន៥១៦នាក់ដែលជាប់ទាក់ទងនឹងការផ្ទុះឡើងនៅខេត្ត Samut Sakhon មុនពេលករណីបន្ថែមទៀតត្រូវបានគេរកឃើញនៅខេត្ត Nakhon Pathom។

ករណីថ្មីនេះរួមមានករណីឆ្លងក្នុងសហគមន៍ចំនួន១៩ករណីនៅទីក្រុង បាងកក និងនៅខេត្ត Samut Sakhon ដែលនៅជាប់នោះប៉ុន្តែឥឡូវខេត្តនេះត្រូវបានបិទហើយ។
យោងតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលរដ្ឋបាលស្ថានការណ៍ជំងឺកូវីដ១៩ (CCSA) បានឲ្យដឹងថា ករណីទាំងអស់គឺទាប់ទងទៅនឹងទីផ្សារបង្គានៅខេត្ត Samut Sakhon។

ការធ្វើតេស្តដែលធ្វើឡើងក្នុងខេត្ត Samut Sakhon ចាប់តាំងពីថ្ងៃព្រហស្បតិ៍មកបានរកឃើញថា មានមនុស្សចំនួន៥១៦នាក់បានឆ្លងវីរុសកូរ៉ូណាដែលភាគច្រើនជាពលករចំណាកស្រុកមីយ៉ាន់ម៉ា។ លទ្ធផលតេស្តលើមនុស្សចំនួន១,៤៥៣នាក់ទៀតនឹងបញ្ចេញក្នុងពេលឆាប់ៗនេះ។
ករណីទី១ក្នុងខេត្ត Samut Sakhon ត្រូវបានគេរកឃើញលើអ្នកលក់ម្នាក់នៅផ្សារបង្គាកាលពីថ្ងៃទី១៣ខែធ្នូ។ ចាប់តាំងពីពេលនោះមក វីរុសបានរាលដាលទូទាំងខេត្តរួមទាំងចូលដល់ទីក្រុង បាងកក ផងដែរ។

អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បានប្រាប់សន្និសីទសារព័ត៌មានមួយថា ត្រឹមថ្ងៃពុធ អាជ្ញាធរមានគោលបំណងធ្វើតេស្តលើមនុស្សឲ្យបាន១០,៣០០នាក់នៅខេត្ត Samut Sakhon, Nakhon Pathom និងខេត្ត Samut Songkhram ដែលនៅជាប់នោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ស្ទះចរាចរណ៍មួយប្រ៉ាវក្នុងក្រុងបាងកកដោយសារភ្លើងឆេះខ្សែភ្លើង
ចុចអាន៖ ក្រសួងសុខាភិបាល ចេញវិធានការ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្រោយផ្ទុះនៅខេត្តសាមុតសាខន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត