ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អះអាងថា ទាហានរបស់ខ្លួន ដណ្ដើមបានទឹកដីដែល រុស្សី កាន់កាប់
អ៊ុយក្រែនបាននិយាយថា ខ្លួនបានដណ្តើមយកមកវិញ នូវបំណែកនៃទីក្រុងរោងចក្រ Sievierodonetsk ដែលជាការផ្ដោតសំខាន់ នៃការវាយលុករបស់រុស្ស៊ី ដើម្បីដណ្ដើមយកតំបន់ Donbas ភាគខាងកើត ហើយកងទ័ពអាចនឹងទប់បានរហូតដល់ពីរសប្ដាហ៍ទៀត។

លោក Sergiy Gaidai អភិបាលខេត្ត Luhansk បានប្រាប់ទូរទស្សន៍ជាតិកាលពីថ្ងៃសុក្រថា កងទ័ពអ៊ុយក្រែន បានយកមកវិញនូវទឹកដីចំនួន ២០ភាគរយ ដែលពួកគេបានបាត់បង់នៅ Sievierodonetsk ។ លោកនិយាយថា វាមិនប្រាកដប្រជា ដែលទីក្រុងនឹងធ្លាក់ចុះក្នុងរយៈពេលពីរសប្ដាហ៍ខាងមុខ បើទោះបីជាការពង្រឹងរបស់រុស្ស៊ី កំពុងត្រូវបានដាក់ពង្រាយក៏ដោយ។
លោក Gaidai បានបន្ថែមទៀតថា “ដរាបណាយើងមានអាវុធរយៈចម្ងាយឆ្ងាយគ្រប់គ្រាន់ពីលោកខាងលិច យើងនឹងរុញកាំភ្លើងធំរបស់ពួកគេចេញពីទីតាំងរបស់យើង ហើយបន្ទាប់មកជឿខ្ញុំ ទាហានថ្មើរជើងរុស្ស៊ី ពួកគេនឹងរត់ទៅ” ។

ទន្ទឹមនោះទីភ្នាក់ងារព័ត៌មាន Reuters ក៏បានរាយការណ៍ដែរថា ប្រទេសអ៊ុយក្រែនកំពុងពឹងផ្អែកលើប្រព័ន្ធកាំជ្រួចទំនើប ដែលសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះបានសន្យាថា នឹងផ្លាស់ប្ដូរសង្គ្រាមនៅក្នុងការពេញចិត្តរបស់ពួកគេ ហើយកងទ័ពអ៊ុយក្រែន បានចាប់ផ្ដើមហ្វឹកហាត់រួចទៅហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អង់គ្លេស ថា រុស្ស៊ី នឹងប្រើពេល ២ សប្ដាហ៍ប៉ុណ្ណោះគ្រប់គ្រងទីក្រុងមួយនេះ
ចុចអាន៖រោងចក្រនុយក្លេអ៊ែរដ៏ធំបំផុត ដែល រុស្ស៊ី កាន់កាប់ កំពុងប្រឈមនឹងបញ្ហាធ្ងន់មួយ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ