Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ផ្ទុះកំហឹង ក្រោយលោក Macron និយាយថា កុំធ្វើឲ្យរុស្ស៊ីអាម៉ាស់មុខ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានរិះគន់ប្រធានាធិបតីបារាំងលោក Emmanuel Macron បន្ទាប់ពីគាត់និយាយថា វាជារឿងសំខាន់ណាស់ ដែលរុស្ស៊ីមិនគួរត្រូវបានធ្វើឲ្យអាម៉ាស់ឡើយ ចំពោះការលុកលុយរបស់ខ្លួន។

ប្រធានាធិបតីបារាំងលោក Emmanuel Macron

លោក Macron និយាយថា វាជារឿងសំខាន់ដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន មានផ្លូវចេញពីអ្វីដែលលោក Macron ហៅថាជា “កំហុសជាមូលដ្ឋាន”។

ប៉ុន្តែ លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និយាយថា សម្ព័ន្ធមិត្តនានាគួរតែ ផ្តោតការយកចិត្តទុកដាក់កាន់តែប្រសើរឡើងលើរបៀបដាក់រុស្ស៊ីនៅកន្លែងរបស់ខ្លួន ជំនួសឲ្យការធ្វើឲ្យរុស្ស៊ីអាម៉ាស់។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba

លោក Macron បាននិយាយម្ដងហើយម្ដងទៀតជាមួយលោក ពូទីន តាមទូរស័ព្ទ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលបទឈប់បាញ់ និងការចរចា។

បារាំង បាន​ព្យាយាម​រក្សា​កិច្ចសន្ទនា​ជាមួយ​មេដឹកនាំ​វិមាន​ក្រឹមឡាំង ផ្ទុយ​ពី​ជំហររបស់​អាមេរិក និង​អង់គ្លេស។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (ឆ្វេង) និងលោក Macron

រដ្ឋមន្ត្រីការបរទេស លោក Kuleba បាននិយាយក្នុងការបង្ហោះ Twitter ថា “តាមពិត ការអំពាវនាវចៀសវាង ធ្វើឲ្យរុស្ស៊ីអាម៉ាស់មុខនេះ អាចធ្វើឲ្យបារាំង និងគ្រប់ប្រទេសផ្សេងទៀត អាម៉ាស់មុខទៅវិញទេ”។

ទីក្រុង កៀវ និយាយថា រុស្ស៊ី​មិនត្រូវ​ទទួលបាន​សម្បទាន​ទឹកដី​ពី​អ៊ុយ​ក្រែ​ន​ឡើយ ព្រោះ​ការលុកលុយ​របស់​រុស្ស៊ី ​ត្រូវបាន​អន្តរជាតិ​ថ្កោលទោស​ថា​ជាការ​វាយលុក​ដ៏​ឃោរឃៅ​។

គួរបញ្ជាក់ថា ទីក្រុង Severodonetsk ភាគខាងកើតប្រទេសអ៊ុយក្រែន នៅតែជាចំណុចកណ្តាលនៃការប្រយុទ្ធគ្នា ដោយកងកម្លាំងអ៊ុយក្រែនបានទប់ទល់នឹងរថក្រោះរុស្ស៊ី ទ័ពថ្មើរជើង និងការបាញ់កាំភ្លើងធំយ៉ាងខ្លាំងក្លា។

ការដណ្តើមយកទីក្រុងនេះ នឹងប្រគល់តំបន់ Luhansk ទៅឲ្យកងកម្លាំងរុស្ស៊ី និងសម្ព័ន្ធមិត្តបំបែកខ្លួនក្នុងតំបន់របស់ពួកគេ ដែលក៏គ្រប់គ្រងតំបន់ Donetsk នៅជិតនោះផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ The Guardian៖ រុស្ស៊ី កំពុងឈ្នះសង្គ្រាមសេដ្ឋកិច្ចលើ លោកខាងលិច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម