ព័ត៌មានអន្ដរជាតិ
ទីក្រុង បាងកក ប្រកាសលុបចោលការអបអរពិធីឆ្លងឆ្នាំវិញក្រោយផ្ទុះកូវីដខ្លាំង
រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសថា រាល់ព្រឹត្តិការណ៍រាប់ថយក្រោយនៃពិធីឆ្លងឆ្នាំថ្មីត្រូវបានលុបចោលវិញបន្ទាប់ពីករណីថ្មីនៃជំងឺកូវីដ១៩ត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកកនិងខេត្តជុំវិញនោះ។

BMA ក៏ស្នើសុំឲ្យកម្មករនៅក្នុងទីក្រុងបាងកកធ្វើការពីផ្ទះផងដែរក្នុងរយៈពេល១៤ថ្ងៃខាងមុខនេះ។

ស្របពេលជាមួយគ្នានោះដែរ សាលារៀនមួយចំនួននៅទីក្រុងបាងកកបានប្រកាសបិទទ្វារដើម្បីសុវត្ថិភាពរបស់សិស្ស។

បច្ចុប្បន្ននេះ អាជ្ញាធរសុខាភិបាលកំពុងធ្វើការតាមដានយ៉ាងសកម្មនៅតាមការដ្ឋានសំណង់ ភោជនីយដ្ឋាននិងផ្សារចំនួន៤៧២នៅជុំវិញខេត្ត Samut Sakhon និងទីក្រុងបាងកកបន្ទាប់ពីការរកឃើញករណីជំងឺកូវីដ១៩ចំនួន៦៨៩ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលភាគច្រើនទាក់ទងទៅនឹងកម្មករចំណាកស្រុកនៅក្នុងឧស្សាហកម្មនេសាទតាមឆ្នេរសមុទ្រនិងផ្សារនៅខេត្ត Samut Sakhon៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Thaiger

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១៨ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ