Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុង បាងកក ប្រកាសលុបចោលការអបអរពិធីឆ្លងឆ្នាំវិញក្រោយផ្ទុះកូវីដខ្លាំង

បានផុស

នៅ

រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសថា រាល់ព្រឹត្តិការណ៍រាប់ថយក្រោយនៃពិធីឆ្លងឆ្នាំថ្មីត្រូវបានលុបចោលវិញបន្ទាប់ពីករណីថ្មីនៃជំងឺកូវីដ១៩ត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកកនិងខេត្តជុំវិញនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

BMA ក៏ស្នើសុំឲ្យកម្មករនៅក្នុងទីក្រុងបាងកកធ្វើការពីផ្ទះផងដែរក្នុងរយៈពេល១៤ថ្ងៃខាងមុខនេះ។

ស្របពេលជាមួយគ្នានោះដែរ សាលារៀនមួយចំនួននៅទីក្រុងបាងកកបានប្រកាសបិទទ្វារដើម្បីសុវត្ថិភាពរបស់សិស្ស។

បច្ចុប្បន្ននេះ អាជ្ញាធរសុខាភិបាលកំពុងធ្វើការតាមដានយ៉ាងសកម្មនៅតាមការដ្ឋានសំណង់ ភោជនីយដ្ឋាននិងផ្សារចំនួន៤៧២នៅជុំវិញខេត្ត Samut Sakhon និងទីក្រុងបាងកកបន្ទាប់ពីការរកឃើញករណីជំងឺកូវីដ១៩ចំនួន៦៨៩ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលភាគច្រើនទាក់ទងទៅនឹងកម្មករចំណាកស្រុកនៅក្នុងឧស្សាហកម្មនេសាទតាមឆ្នេរសមុទ្រនិងផ្សារនៅខេត្ត Samut Sakhon៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Thaiger

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម