ព័ត៌មានអន្ដរជាតិ
ទីក្រុងនៅម៉ិកស៊ិក មួយថ្ងៃបើកទឹកឲ្យប្រើតែ ៦ម៉ោងប៉ុណ្ណោះ
ទីក្រុងម៉ិកស៊ិកមួយ ក្នុងរដ្ឋ Nuevo Leon កំពុងកំណត់ការប្រើប្រាស់ទឹកប្រចាំថ្ងៃ ពោលគឺបើកទឹកឲ្យប្រជាពលរដ្ឋប្រើត្រឹមតែ៦ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹងគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រនៅក្នុងតំបន់។

ទីក្រុង Monterrey ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មានប្រជាជនចំនួន ៥.៣ លាននាក់ នឹងអនុញ្ញាតឲ្យប្រើប្រាស់ទឹកចាប់ពីម៉ោង ៤ព្រឹកដល់ម៉ោង ១០ព្រឹកជារៀងរាល់ថ្ងៃ។ គោលការណ៍ពីមុនរបស់ទីក្រុងនេះ បានដាក់កម្រិត ឲ្យប្រើទឹកត្រឹមមួយថ្ងៃ ក្នុងមួយសប្តាហ៍ដោយផ្អែកលើទីតាំង។

នេះជាវិធានការចុងក្រោយបង្អស់របស់អាជ្ញាធរ ដើម្បីដោះស្រាយការខ្វះខាតទឹកក្នុងតំបន់។
នាយករដ្ឋាករទឹកទីក្រុង លោក Juan Ignacio Barragan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា តម្រូវការបច្ចុប្បន្ន គឺលើសពីការផ្គត់ផ្គង់ប្រហែល ២.៥ ម៉ែត្រគូបក្នុងមួយវិនាទី។

គួរបញ្ជាក់ថា រដ្ឋ Nuevo Leon ដែលបានជួបប្រទះសីតុណ្ហភាពលើស៤០អង្សាសេ បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នដោយសារគ្រោះរាំងស្ងួតខ្លាំងធ្ងន់ធ្ងរ កាលពីខែកុម្ភៈ។
យោងតាមលោក Barragan, តំបន់នេះមានបរិមាណទឹកភ្លៀងតិចជាងការរំពឹងទុកចាប់តាំងពីឆ្នាំ ២០១៥មក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ស្លាប់ ៥៣ នាក់ ក្នុងឧបទ្ទវហេតុដ៏រន្ធត់នៅ ម៉ិកស៊ិក ខណៈប្រថុយជីវិតទៅព្រំដែន អាមេរិក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ