ព័ត៌មានអន្ដរជាតិ
លោក ពូទីន៖ កងកម្លាំងប្រឆាំងយន្តហោះរុស្ស៊ី កម្ទេចអាវុធសត្រូវ ដូចបំបែកសណ្តែកដី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍ខ្លីមួយ ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍ទី៤ខែមិថុនាថា កងកម្លាំងប្រឆាំងយន្តហោះរុស្ស៊ី បានបាញ់ទម្លាក់អាវុធអ៊ុយក្រែន ហើយកម្ទេចអាវុធទាំងនោះដូច “បំបែកសណ្តែកដី”។

ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីលោក ពូទីន នៅពេលលោកឆ្លើយតបនឹងសំណួរអំពីអាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដោយលោកនិយាយថា រុស្ស៊ីកំពុងដោះស្រាយយ៉ាងងាយស្រួល ហើយបានបំផ្លាញអាវុធអស់រាប់សិប រួចទៅហើយ។
ប៉ុន្តែឃ្លីបនៃបទសម្ភាសន៍ដែលត្រូវចាក់ផ្សាយនៅថ្ងៃអាទិត្យនេះ បានបញ្ជាក់យ៉ាងច្បាស់ថា តាមពិតលោក ពូទីន បានឆ្លើយតបទៅនឹងសំណួរផ្សេង។

លោក ពូទីន និយាយថា “ប្រព័ន្ធប្រឆាំងយន្តហោះរបស់យើងកំពុងកម្ទេចពួកគេ ដូចជាសណ្តែកដី។ អាវុធរាប់សិបត្រូវបានបំផ្លាញ”។
ទោះបីជាប្រភេទនៃអាវុធនេះ មិនត្រូវបានបង្ហាញច្បាស់លាស់ក៏ដោយ ប៉ុន្តែរុស្ស៊ីនិយាយថា ខ្លួនបានបំផ្លាញទាំងយន្តហោះ និងកាំជ្រួចដែលដាក់ពង្រាយដោយអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ អ៊ុយក្រែន ផ្ទុះកំហឹង ក្រោយលោក Macron និយាយថា កុំធ្វើឲ្យរុស្ស៊ីអាម៉ាស់មុខ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ