Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ថា សង្គ្រាមនឹងចប់នៅចុងឆ្នាំនេះ (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយក្រែន​ បាន​និយាយកាលពីថ្ងៃសៅរ៍ទី០៤ខែមិថុនា​ថា វា​អាច​ទៅរួច​ដែល​សង្គ្រាម​ជាមួយ​រុស្ស៊ី​ អាច​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ។

លោក Oleksiy Reznikov បាននិយាយបែបនេះ ក្នុងវេទិកាសន្តិសុខអន្តរជាតិ ពោលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី ១០០។

លោក​​និយាយ​ថា “​រុស្ស៊ី​បន្ត​ប្រឹងប្រែង​ដើម្បី​កាន់កាប់​រដ្ឋ​ទាំងមូល​របស់​យើង។ បច្ចុប្បន្នវាមិនអាចទៅរួចទេ ក្នុងការទស្សន៍ទាយថាតើពេលណាសង្រ្គាមនឹងបញ្ចប់ ប៉ុន្តែការព្យាករណ៍សុទិដ្ឋិនិយមរបស់ខ្ញុំគឺថា វានឹងអាចបញ្ចប់នៅត្រឹមឆ្នាំនេះ”។

រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយក្រែនលោក Oleksiy Reznikov

ប៉ុន្តែ​លោក​បាន​ព្រមាន​ថា ដរាបណា​កងទ័ព​រុស្ស៊ី មិន​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អ៊ុយក្រែនទេនោះ ប្រទេស​ផ្សេង​ទៀត​ក៏​ប្រឈម​នឹង​ហានិភ័យផង​ដែរ។ ​លោកបន្ត​ថា “រឿងបន្ទាប់​នឹង​កើតមាននៅ​​ប៉ូឡូញ បណ្តាប្រទេសនៅតំបន់​បាល់ទិក ស្លូវ៉ាគី និង​ប្រទេស​ផ្សេង​ទៀត”។

នោះហើយជាមូលហេតុ ដែលយើងត្រូវតែបញ្ឈប់រុស្ស៊ី និងរារាំងពួកគេ នៅពេលអនាគត៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ លោក ពូទីន៖ កងកម្លាំងប្រឆាំងយន្តហោះរុស្ស៊ី កម្ទេចអាវុធសត្រូវ ដូចបំបែកសណ្តែកដី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម