Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់កើនដល់៣០នាក់ ក្នុងអគ្គិភ័យនៅ បង់ក្លាដែស

បានផុស

នៅ

ចំនួនអ្នកស្លាប់បានកើនឡើងដល់៣០នាក់ហើយ ខណៈរាប់រយនាក់ទៀតរងរបួស ក្នុងអគ្គិភ័យ និងការផ្ទុះដ៏ធំមួយនៅឯឃ្លាំងស្តុកទំនិញ ជិតទីក្រុង Chittagong ប្រទេសបង់ក្លាដែស។

មានមនុស្សរាប់រយនាក់បានមកជួយពន្លត់ភ្លើង នៅពេលដែលកុងតឺន័រជាច្រើន បានផ្ទុះក្នុងទីក្រុង Sitakunda។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុ​នៃ​ការ​ឆេះ​នេះ ​មិន​ទាន់ត្រូវបានគេ​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​គេ​គិត​ថា កុងតឺន័រខ្លះ​មាន​ផ្ទុក​សារធាតុ​គីមី។

មន្ទីរពេទ្យ​ក្នុង​តំបន់​កំពុងពោរពេញដោយអ្នករបួស និង​បាន​អំពាវនាវ​សុំ​ការ​បរិច្ចាគ​ឈាម។

អ្នករបួសជាច្រើន ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយមានការរលាកគ្របដណ្តប់ពី ៦០% ទៅ ៩០% លើរាងកាយរបស់ពួកគេ។

គួរបញ្ជាក់ថា អគ្គិភ័យ​គឺ​ជា​រឿង​ធម្មតានៅ​ក្នុង​ប្រទេស​បង់ក្លាដែស។ កាលពីឆ្នាំមុន មនុស្សយ៉ាងតិច៣៩នាក់បានស្លាប់ បន្ទាប់ពីស្រឡាងមួយគ្រឿង បានឆាបឆេះនៅភាគខាងត្បូង ប្រទេស។ ហើយនៅដើមឆ្នាំដដែលនោះ មនុស្សយ៉ាងតិច៥២នាក់បានស្លាប់ ដោយសារភ្លើងឆេះរោងចក្រនៅតំបន់ Rupganj ក្បែររដ្ឋធានី ដាកា។

កម្មករចំនួន ៣នាក់ ក៏ត្រូវបានសម្លាប់ផងដែរ ក្នុងឆ្នាំ ២០២០ បន្ទាប់ពីធុងប្រេងមួយបានផ្ទុះនៅក្នុងឃ្លាំងស្តុកកុងតឺន័រមួយផ្សេងទៀតនៅទីក្រុង Patenga មិនឆ្ងាយពីទីក្រុង Chittagong៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ឆេះឃ្លាំងកុងតឺន័រនៅ បង់ក្លាដែស ស្លាប់និងរបួសមនុស្សជាង ១០០នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម