Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ ពូទីន ព្រមាន អ៊ុយក្រែន ខ្លាំងៗ ជុំវិញអាវុធរយៈចម្ងាយឆ្ងាយរបស់បស្ចិមប្រទេស (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ី នឹងពង្រីកបញ្ជីគោលដៅ ដែលខ្លួននឹងវាយប្រហារក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើលោកខាងលិច បញ្ជូនអាវុធបាញ់បានរយៈចម្ងាយឆ្ងាយទៅឲ្យទីក្រុង កៀវ។

ការ​ព្រមាន​នេះ​បាន​កើត​ឡើង​ ខណៈ​ការ​ផ្ទុះ​បាន​អង្រួន​ផ្នែក​នានា​នៃ​ទីក្រុង​កៀវ ​កាលពី​ថ្ងៃអាទិត្យទី០៥ខែមិថុនា ​ក្នុង​ការ​វាយ​ប្រហារពី​អាកាស​លើក​ដំបូង ​លើ​រដ្ឋធានីនា​រយៈពេលប៉ុន្មាន​សប្តាហ៍ចុងក្រោយនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៊ីកាលពីថ្ងៃអាទិត្យ លោក ពូទីន បាននិយាយថា “តាមគំនិតរបស់ខ្ញុំ ការផ្គត់ផ្គង់អាវុធបន្ថែមនេះ មានគោលដៅតែមួយគត់ គឺដើម្បីអូសបន្លាយជម្លោះប្រដាប់អាវុធឲ្យបានយូរ តាមដែលអាចធ្វើទៅបាន។ អ្វីដែលអាមេរិកកំពុងផ្គត់ផ្គង់គឺ គ្មានអ្វីថ្មីទេ”។

ប៉ុន្តែលោកបានព្រមានប្រឆាំងនឹងការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ។ លោកអះអាងថា “ប្រសិនបើពួកគេត្រូវបានផ្គត់ផ្គង់ យើងនឹងធ្វើការសន្និដ្ឋានសមស្របពីបញ្ហានេះ ហើយប្រើប្រាស់អាវុធរបស់យើង ដែលយើងមានគ្រប់គ្រាន់ ដើម្បីវាយប្រហារទៅលើគោលដៅដែលយើងមិនទាន់វាយប្រហារនៅឡើយ”។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​ផ្តោត​ការប្រយុទ្ធ​របស់​ខ្លួន​ឡើង​វិញ​លើ​តំបន់ Donbas នៅ​ចុង​ខែ​មីនា ក្រោយ​ដក​ថយ​ពី​តំបន់ កៀវ។

ទោះការលុកលុយរបស់រុស្ស៊ីមានភាពយឺតយ៉ាវក៏ដោយ ប្រទេសជាច្រើនបានសន្យាថានឹងបញ្ជូនអាវុធទំនើបៗទៅកាន់ទីក្រុងកៀវ។

ថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងបញ្ជូនប្រព័ន្ធរ៉ុកកែត M142 High Mobility Artillery Rocket System (HIMARS) ដែលអាចវាយប្រហារគោលដៅបានចម្ងាយ៧០គីឡូម៉ែត្រ និងបាញ់បានឆ្ងាយជាងកាំភ្លើងធំដែលអ៊ុយក្រែនមាននាពេលបច្ចុប្បន្ន។

សេតវិមានក៏បានយល់ព្រមបញ្ជូនកញ្ចប់យោធា ដែលរួមមានដូចជាឧទ្ធម្ភាគចក្រ អាវុធ​ប្រឆាំង​រថក្រោះ រថ​យន្ត​យុទ្ធសាស្ត្រ និង​គ្រឿង​បន្លាស់ផងដែរ។

ដោយឡែក ប្រទេសអាល្លឺម៉ង់ ក៏បានសន្យាថានឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសស៊េរីទំនើបបំផុតរបស់ខ្លួនគឺ Iris-T ដើម្បីឲ្យអ៊ុយក្រែនអាចការពារទីក្រុងទាំងមូលពីការវាយប្រហារ អាកាសរបស់រុស្ស៊ីផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ៊ុយក្រែន ថា សង្គ្រាមនឹងចប់នៅចុងឆ្នាំនេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម