ព័ត៌មានអន្ដរជាតិ
ប្រទេសអឺរ៉ុបមួយទៀត ប្រកាសផ្តល់អាវុធធុនធ្ងន់ដល់ទីក្រុង កៀវ ថែមទាំងបង្វឹកទាហានអ៊ុយក្រែនទៀតផង (មានវីដេអូ)
ដោយដកស្រង់ប្រភពរដ្ឋាភិបាល កាសែត El Pais បានចុះផ្សាយកាលពីថ្ងៃអាទិត្យទី០៥ខែមិថុនាថា ប្រទេសអេស្ប៉ាញ កំពុងរៀបចំបញ្ជូនអាវុធធុនធ្ងន់ទៅឲ្យអ៊ុយក្រែន រួមមានទាំងមីស៊ីលប្រឆាំងយន្តហោះ និងរថក្រោះ Leopard A4 ប្រហែល ៤០ គ្រឿង ហើយក៏គ្រោងនឹងបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនផងដែរ។

រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ចង់បណ្តុះបណ្តាលយោធាអ៊ុយក្រែន ឲ្យប្រើរថក្រោះ Leopard A4 ដោយដំណាក់កាលដំបូងនៃការហ្វឹកហាត់គឺស្ថិតនៅក្នុងប្រទេសឡាតវី ដែលជាទីតាំងដាក់រថក្រោះ Leopard 2E ប្រហែល៦គ្រឿង និងទាហានអេស្ប៉ាញ ៥០០ នាក់រួចទៅហើយ ខណៈដំណាក់កាលទីពីរ នឹងប្រព្រឹត្តទៅនៅប្រទេសអេស្ប៉ាញ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ក្រសួងការពារជាតិអេស្ប៉ាញឥឡូវនេះ កំពុងធ្វើការ លើការបញ្ជូនមីស៊ីលប្រឆាំងយន្តហោះរយៈចម្ងាយខ្លី Shorad Aspide របស់ខ្លួនទៅកាន់ទីក្រុងកៀវ ហើយមានបំណងស្តារ និងផ្គត់ផ្គង់រថក្រោះធុនធ្ងន់ប្រហែល ៤០គ្រឿងដល់អ៊ុយក្រែន។

កាសែត El Pais បានកត់សម្គាល់ថា ជាមួយនឹងជំហាននេះ អេស្ប៉ាញបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តវិធានការមិនធម្មតា ព្រោះប្រទេសនេះមិនបានផ្តល់អាវុធធុនធ្ងន់ដល់អ៊ុយក្រែនសោះ ដោយពីមុនបានផ្តល់តែអាវុធធុនស្រាល គ្រាប់បែក និងឧបករណ៍ការពារផ្ទាល់ខ្លួនប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីខែមេសា ទីក្រុងម៉ាឌ្រីដ បានបញ្ជូនគ្រាប់បែក សម្ភារយោធា និងយានជំនិះសរុបទម្ងន់ ២០០ តោនទៅឲ្យអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញលោក Jose Manuel Albares បាននិយាយនៅពេលនោះថា ប្រទេសនេះមិនពិចារណាលើការផ្ទេរអាវុធធុនធ្ងន់ទៅឲ្យអ៊ុយក្រែនឡើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លោក ពូទីន ព្រមាន អ៊ុយក្រែន ខ្លាំងៗ ជុំវិញអាវុធរយៈចម្ងាយឆ្ងាយរបស់បស្ចិមប្រទេស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ