Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រី UN ថា សង្រ្គាម រុស្ស៊ី-អ៊ុយក្រែន នឹងគ្មានអ្នកឈ្នះឡើយ

បានផុស

នៅ

អ្នកសម្របសម្រួលវិបត្តិរបស់អង្គការសហប្រជាជាតិសម្រាប់អ៊ុយក្រែនបានព្រមានថា នឹងគ្មានអ្នកឈ្នះឡើយក្នុងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈដែលជម្លោះបានឈានចូលដល់ជាង ១០០ ថ្ងៃហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Amin Awad ដែលបម្រើការជាជំនួយការនៅស្ថាប័នពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សង្រ្គាមនេះគឺកំពុងកើតឡើងមែន ប៉ុន្តែនឹងគ្មានអ្នកឈ្នះនោះទេ ។ ដូចដែលយើងបានធ្វើជាសាក្សីក្នុងរយៈពេលជាង ១០០ ថ្ងៃមកនេះ មានការបាត់បង់ដូចជា ជីវិត ផ្ទះ ការងារ និងអនាគតជាច្រើន” ។

លោកបញ្ជាក់ថា “សង្រ្គាមនេះបានធ្វើឲ្យបាត់បង់ជីវិតមនុស្សមិនអាចទទួលយកបាន ហើយបានលេបត្របាក់ស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិតស៊ីវិល ។ យើងបានឃើញការបំផ្លិចបំផ្លាញ និងការហិនហោចនៅទូទាំងទីក្រុង ទីប្រជុំជន និងភូមិនានាជាដើម ខណៈសាលារៀន មន្ទីរពេទ្យ និង​ជម្រក​អាចនៅប្រើប្រាស់បាន ។

ជាចុងក្រោយលោក Amin Awad បញ្ជាក់ថា “កិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់យើងគឺដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដ៏សាហាវនៃសង្រ្គាមដែលកំពុងបន្ត ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺយើងត្រូវការសន្តិភាព ហើយសង្គ្រាម​ត្រូវ​តែ​បញ្ចប់​នៅ​ពេល​នេះ“ ។

យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ៤,១១៣ នាក់បានស្លាប់ និង ៤,៩១៦ នាក់បានរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីផ្ទុះសង្រ្គាមឡើង ខណៈចំនួនពិតប្រាកដត្រូវបានគេជឿថានឹងមានច្រើនជាងនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Times Now

ចុចអាន ៖ រុស្ស៊ី ថា អាមេរិក ចង់ប្រែ អ៊ុយក្រែន ជាប្រទេសអាណានិគមរបស់ខ្លួន

ចុចអាន ៖ អង់គ្លេស ថា រុស្ស៊ី នឹងប្រើពេល ២ សប្ដាហ៍ប៉ុណ្ណោះគ្រប់គ្រងទីក្រុងមួយនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តឱ្យអតីតនិស្សិតខ្មែរពីជប៉ុន ដើរតួជាស្ពានសម្រាប់សហគ្រាសធុនតូច និងមធ្យមជប៉ុន នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

មីន អ៊ុងលាំង​ ប្រកាស​​​រៀបចំ​បោះឆ្នោត​​ក្នុងខែ​ធ្នូឆ្នាំនេះ ខណៈ​​​​​ក្រុមប្រឆាំង​ថា «នឹងអុកឡុក»

ជីវិតកម្សាន្ដ១១ នាទីutes មុន

មរណភាព Kim Sae Ron មិនអាចទៅដោយសន្តិភាព ខណៈរឿងចម្រូងចម្រាសនៅតែអូសបន្លាយ

សេចក្ដីជូនដំណឹង១៥ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

បារាំង និយាយ​ថា ចិន​អាច​ដឹកដៃ​រុស្ស៊ី ចូល​តុចរចា​បញ្ចប់​សង្គ្រាម​នៅ​​អ៊ុយក្រែន

ព័ត៌មានជាតិ៥ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម