Connect with us

ព័ត៌មានអន្ដរជាតិ

ទ័ព អ៊ុយក្រែន ដុតគ្រាប់ធញ្ញជាតិ ពោត និងស្រូវសាលីរាប់តោន ពេលចេញពីក្រុង Mariupol

បានផុស

នៅ

លោក Yan Gagin ទីប្រឹក្សារបស់មេដឹកនាំសាធារណរដ្ឋប្រជាមានិត Donetsk (DPR) បានប្រាប់ Sputnik ថា ទាហានអ៊ុយក្រែនបានដុតបំផ្លាញគ្រាប់ធញ្ញជាតិជាច្រើនតោននៅកន្លែងស្តុកទុកក្នុងកំពង់ផែសមុទ្រ Mariupol ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Gagin បាននិយាយថា “មានគ្រាប់ធញ្ញជាតិ ពោត និងស្រូវសាលីជាច្រើនតោននៅលើទឹកដីនៃកំពង់ផែ Mariupol  ហើយសត្រូវដែលបានដកថយពីកំពង់ផែនេះបានដុតកម្ទេចរបស់មានតម្លៃទាំងនេះចោល ដើម្បីកុំឲ្យធ្លាក់ទៅដល់ដៃសាធារណៈរដ្ឋប្រជាមានិត Donetsk ដូច្នេះវាមិនអាចប្រើប្រាស់បានតាមមធ្យោបាយណាមួយឡើយ” ។

លោក​បាន​បន្ថែម​ថា ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ធ្វើ​ការ​ពន្លត់​ភ្លើង​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ ជា​លទ្ធផល គ្រាប់​ធញ្ញជាតិ​ខូច​ខាត​ទាំង​ស្រុង ហើយ​មិន​អាច​ប្រើ​ជា​ចំណីសម្រាប់​គោ​ក្របី​ទៀត​ផងដែរ ។

ទន្ទឹមនោះ អ្នកឆ្លើយឆ្លងព័ត៌មាន Sputnik ដែលបានទៅមើលកន្លែងស្តុកគ្រាប់ធញ្ញជាតិក្នុងទីក្រុង Mariupol បានរាយការណ៍ថា ទីក្រុងនេះមានសមត្ថភាពផ្ទុកគ្រាប់ធញ្ញជាតិប្រមាណ ៥៧,០០០ តោន ហើយស្រូវសាលី និងពោតភាគច្រើននៅទីនោះឥឡូវនេះមិនអាចយកមកប្រើប្រាស់បានទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ មន្ត្រី UN ថា សង្រ្គាម រុស្ស៊ី-អ៊ុយក្រែន នឹងគ្មានអ្នកឈ្នះឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម