Connect with us

ព័ត៌មានអន្ដរជាតិ

ក្ដៅៗ កូរ៉េខាងត្បូង និងអាមេរិក បាញ់មីស៊ីល ៨ គ្រាប់ ឌឺ កូរ៉េខាងជើង វិញ (មានវីដេអូ)

បានផុស

នៅ

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបាញ់មីស៊ីលចំនួន ៨ គ្រាប់វិញឆ្ពោះទៅកាន់សមុទ្រជប៉ុន ក្នុងគោលបំណងឌឺដងប្រទេសកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអាទិត្យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាញ់មីស៊ីលពីសំណាក់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកើតឡើង បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីសរុបចំនួន ៨ គ្រាប់ពីទីតាំងចំនួន ៤ រួមទាំងពីតំបន់ Sunan ក្បែរទីក្រុងព្យុងយ៉ាង ឆ្ពោះទៅសមុទ្រខាងកើតក្នុងរយៈពេលជាង ៣០ នាទីប៉ុណ្ណោះ ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបាននិយាយថា កងកម្លាំងយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបាញ់បង្ហោះកាំជ្រួចមីស៊ីល ATACMS ចំនួន ៨ គ្រាប់ដូចគ្នាក្នុងរយៈពេល ១០ នាទី ពីម៉ោង ៤ និង ៤៥ នាទីព្រឹកថ្ងៃចន្ទនេះ ។

Yonhap បានរាយការណ៍ទៀតថា កូរ៉េខាងត្បូងបានបាញ់កាំជ្រួច​មីស៊ីលចំនួន ៧ គ្រាប់​ ហើយ​មួយ​គ្រាប់ទៀតបាញ់ដោយ​កង​កម្លាំង​អាមេរិក ខណៈការបាញ់មីស៊ីលរួមគ្នានេះបានបង្ហាញពីសមត្ថភាព និងឥរិយាបថសំដៅទៅលើប្រភពដើមនៃការបង្កហេតុរបស់កងកម្លាំងសត្រូវ ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា កូរ៉េខាងជើងអាចនឹងធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៧ របស់ខ្លួននាពេលខាងមុខ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មួយភ្លែត កូរ៉េខាងជើង បាញ់មីស៊ីល ៨ គ្រាប់ចូលសមុទ្រខាងកើត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

មីន អ៊ុងលាំង​ ប្រកាស​​​រៀបចំ​បោះឆ្នោត​​ក្នុងខែ​ធ្នូឆ្នាំនេះ ខណៈ​​​​​ក្រុមប្រឆាំង​ថា «នឹងអុកឡុក»

ជីវិតកម្សាន្ដ៨ នាទីutes មុន

មរណភាព Kim Sae Ron មិនអាចទៅដោយសន្តិភាព ខណៈរឿងចម្រូងចម្រាសនៅតែអូសបន្លាយ

សេចក្ដីជូនដំណឹង១២ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

បារាំង និយាយ​ថា ចិន​អាច​ដឹកដៃ​រុស្ស៊ី ចូល​តុចរចា​បញ្ចប់​សង្គ្រាម​នៅ​​អ៊ុយក្រែន

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ព័ត៌មានជាតិ៥ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម