ព័ត៌មានអន្ដរជាតិ
ការជ្រលក់ម្រាមដៃជាមួយទឹកថ្នាំ ក្រោយបោះឆ្នោត មានប្រវត្តិចេញពីណា?
ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ខាងមុខនេះ។
ទន្ទឹមនោះ កម្ពុជា ចំណាយថវិកាជិត១លានដុល្លារ ដើម្បីទិញទឹកខ្មៅជ្រលក់ដៃ សម្រាប់ប្រើក្នុងការបោះឆ្នោត។
ដូច្នេះ តើហេតុអ្វីបានជាគេចាំបាច់ត្រូវប្រើប្រាស់ទឹកថ្នាំលុបមិនជ្រះ ហើយការប្រើប្រាស់ទឹកថ្នាំនេះ មានប្រវត្តិចេញពីប្រទេសណា?
គំនិតនៃការប្រើប្រាស់ទឹកថ្នាំដែលលុបមិនជ្រះនេះ បានកើតឡើងអំឡុងទសវត្សរ៍ឆ្នាំ៦០ នៅពេល គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសឥណ្ឌា ជួបប្រទះបញ្ហាដ៏ស្មុគស្មាញ ក្នុងការដោះស្រាយជាមួយនឹងការបន្លំអត្តសញ្ញាណ និងដើម្បីការពារការបោះឆ្នោត ដោយមនុស្សដដែលៗ។
កំណត់សម្គាល់អ្នកបោះឆ្នោតរួច ដោយការជ្រលក់ម្រាមដៃជាមួយទឹកថ្នាំ បានក្លាយជារឿងចាំបាច់ ខណៈគេបានរកឃើញថា មានការក្លែងបន្លំកាន់តែច្រើន និងការបោះឆ្នោតដដែលៗពីសំណាក់មនុស្សតែម្នាក់។
ពេលនោះ គណៈកម្មាធិការ បានទាក់ទងទៅមន្ទីរពិសោធន៍រូបវិទ្យាជាតិនៃប្រទេសឥណ្ឌា ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ។ ក្រោយមក ក្រុមអ្នកវិទ្យាសាស្ត្រដឹកនាំដោយលោក វេជ្ជបណ្ឌិត M.L. Goel ក៏បានបង្កើតទឹកថ្នាំដែលលុបមិនជ្រះឡើង។
ទឹកថ្នាំនេះ ត្រូវបានប្រើប្រាស់ជាលើកដំបូង អំឡុងការបោះឆ្នោតសកលលើកទី៣របស់ប្រទេសឥណ្ឌា ក្នុងឆ្នាំ១៩៦២។ ទឹកថ្នាំដែលលុបមិនជ្រះ ត្រូវបានប្រើប្រាស់នៅក្នុងរាល់ការបោះឆ្នោតសកល ចាប់តាំងពីពេលនោះមក។
ទឹកថ្នាំ ត្រូវបានផលិតចេញពីសមាសធាតុគីមីម្យ៉ាងហៅថា ប្រាក់នីត្រាត ហើយពេលខ្លះក៏ត្រូវបានគេប្រើផងដែរ នៅពេលប្រទេសនានាផ្លាស់ប្តូររូបិយប័ណ្ណរបស់ពួកគេ។
ទឹកថ្នាំរបស់អ្នកបោះឆ្នោត ត្រូវបានអនុវត្តតាមវិធីផ្សេងៗគ្នា អាស្រ័យលើប្រទេស និងយុត្តាធិការនៃការបោះឆ្នោត។ នៅប្រទេសខ្លះ អ្នកបោះឆ្នោតត្រូវជ្រលក់ម្រាមដៃក្នុងទឹកថ្នាំ។ ប្រទេសខ្លះ ទឹកថ្នាំត្រូវបានបាញ់លើម្រាមដៃ, ប្រើជក់ ឬឈើជ្រលក់ទឹកថ្នាំមកលាបលើម្រាមដៃ ឬលាបជាមួយចុងប៊ិច។
Mysore Paints and Varnish Ltd ជាក្រុមហ៊ុនផលិតទឹកថ្នាំតែមួយគត់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៣៧ ដោយព្រះអង្គម្ចាស់ Maharajah Krishnaraja Wadiyar ទី៤ ដែលពេលនោះទ្រង់ ជាបុរសមានជាងគេបំផុតនៅលើពិភពលោក។
ចាប់តាំងពីពេលនោះមក ទឹកថ្នាំនេះ ត្រូវបានប្រើប្រាស់នៅក្នុងរាល់ការបោះឆ្នោតឃុំសង្កាត់ និងថ្នាក់ជាតិរបស់ប្រទេសឥណ្ឌា ក៏ដូចជានៅក្នុងការបោះឆ្នោតសំខាន់ៗ ទូទាំងពិភពលោកផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ India TV News
ចុចអាន៖ កម្ពុជាចំណាយថវិកាជិត១លានដុល្លារទិញទឹកខ្មៅជ្រលក់ដៃសម្រាប់ប្រើក្នុងការបោះឆ្នោត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់