Connect with us

ព័ត៌មានអន្ដរជាតិ

លោក​នាយក​​រដ្ឋ​​មន្ត្រី​​អង់គ្លេស​ Johnson​ ប្រឈម​​អស់​​តំណែង​​​​ថ្ងៃ​​នេះ

បានផុស

នៅ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ប្រឈមនឹងអស់តំណែងតាមរយៈការបោះឆ្នោតមិនទុកចិត្តមួយដោយសមាជិកសភានៅក្នុងគណបក្សអភិរក្សកំពុងកាន់អំណាចនាល្ងាចថ្ងៃចន្ទ ទី៦ ខែមិថុនា។ នេះបើយោងតាមលោក Graham Brady ប្រធានគណៈកម្មាធិការ១៩២២បានប្រាប់សមាជិកសភា។

លោកបានសរសេរក្នុងសេចក្តីជូនដំណឹងមួយទៅសមាជិកសភាគណបក្សអភិរក្សថា ៖«ការកំណត់១៥%នៃសមាជិកសភាដែលកំពុងស្វែងរកសំឡេងទុកចិត្តនៅក្នុងមេដឹកនាំរបស់គណបក្សអភិរក្សត្រូវបានលើស»។

លោក Boris Johnson
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«អនុលោមតាមច្បាប់ ការបោះឆ្នោតចន្លោះ​១៨០០ និង២០០០ ថ្ងៃនេះ ថ្ងៃចន្ទ ទី៦ ខែមិថុនា សេចក្តីពិស្តារនឹងត្រូវបានបញ្ជាក់។ ការបោះឆ្នោតនឹងត្រូវបានរាប់ភ្លាមៗបន្ទាប់ពីបោះឆ្នោតហើយ។ សេចក្តីប្រកាសនឹងត្រូវបានធ្វើនៅពេលណាដែលទទួលបានសេចក្តីណែនាំ»។

លោក Johnson ដែលបានក្លាយជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៩ បានកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ជុំវិញរបាយការណ៍ខូចខាតពាក់ព័ន្ធនឹង​ពិធីជប់លៀងនៅការិយាល័យ និងគេហដ្ឋាន Downing Street ដែលពេលនោះ ចក្រភពអង់គ្លេសស្ថិតក្នុងបំរាមកូវីដ-១៩យ៉ាងតឹងរ៉ឹង។

សមាជិកសភាពគណបក្សអភិរក្សជាច្រើននាក់កំពុងព្រួយបារម្ភថាតើលោក Johnson អាយុ៥៧ឆ្នាំបាត់បង់សិទ្ធិដើម្បីគ្រប់គ្រងចក្រអង់គ្លេសដែលលោកកំពុងប្រឈមនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារ ព្រមទាំងភាពវឹកវរក្នុងការធ្វើដំណើរនៅទីក្រុងឡុងដ៍។

សមាជិកសភាគណបក្សអភិរក្សសរុប១៨០នាក់នឹងធ្វើការបោះឆ្នោតប្រឆាំងលើលោក Johnson ដើម្បីទម្លាក់ចេញពីតំណែង។ ប្រសិនការបោះឆ្នោតបានសម្រេច នោះនឹងមានការប្រកួតប្រជែងបន្ទាប់ដើម្បីស្វែងរកមេដឹកនាំជំនួស៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម