Connect with us

ព័ត៌មានអន្ដរជាតិ

លោក Boris Johnson រួចផុត ពីការបោះឆ្នោតសម្តែងសេចក្តីមិនទុកចិត្ត

បានផុស

នៅ

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានឈ្នះការគាំទ្រពីសមាជិកសភាភាគច្រើន នៅក្នុងការបោះឆ្នោតសម្តែងសេចក្តីមិនទុកចិត្ត ថ្វីបើមានការបះបោរយ៉ាងខ្លាំងប្រឆាំងនឹងការដឹកនាំរបស់លោកក៏ដោយ។

លោកនាយករដ្ឋមន្ត្រីបានឈ្នះ ៥៩% នៃការបោះឆ្នោត។ សរុបមក សមាជិកសភាអង់គ្លេសចំនួន ២១១នាក់ បានបោះឆ្នោតបង្ហាញទំនុកចិត្តលើការដឹកនាំរបស់នាយករដ្ឋមន្ត្រី ខណៈ១៤៨ បោះឆ្នោតប្រឆាំង។

ក្រោយការបោះឆ្នោត លោក​ Johnson បាន​និយាយ​ថា វា​ជា​លទ្ធផលល្អ​ និងភាព​ជឿជាក់ និងជាឱកាស​មួយ ​ដើម្បី​បង្ហាញថា បណ្តាញសារព័ត៌មានកំពុង​បន្ត​ផ្សព្វផ្សាយ​នូវអ្វីដែលមិនពិត។

លទ្ធផលនេះបានធ្វើឲ្យលោកនាយករដ្ឋមន្ត្រីនៅតែបន្តកាន់តំណែង ប៉ុន្តែអ្នករិះគន់បាននិយា​យថា ទំហំនៃការបះបោរប្រឆាំងនឹងលោក បង្ហាញថា អំណាចរបស់លោកបានចុះខ្សោយហើយ។

គួរបញ្ជាក់ថា សំឡេងនៃការបោះឆ្នោតគាំទ្រលោក Johnson គឺទាបជាង ៦៣% ដែលទទួលបានដោយអតីតនាយករដ្ឋមន្ត្រីលោកស្រី Theresa May នៅពេលដែលលោកស្រីបានឈ្នះការបោះឆ្នោតសម្តែងសេចក្តីទុកចិត្តរបស់គណបក្សក្នុងឆ្នាំ ២០១៨ មុនពេលលាលែងពីតំណែង​ នៅប្រាំមួយខែក្រោយមក ដោយសារភាពជាប់គាំង Brexit។

លោក Johnson ដែលក្លាយជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៩ បានស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ជុំវិញរបាយការណ៍ខូចខាតពាក់ព័ន្ធនឹង​ពិធីជប់លៀងនៅការិយាល័យ និងវិមាន Downing Street ដែលពេលនោះ ចក្រភពអង់គ្លេសស្ថិតក្នុងបម្រាមកូវីដ-១៩យ៉ាងតឹងរ៉ឹង។

សមាជិកសភាពគណបក្សអភិរក្សជាច្រើននាក់កំពុងព្រួយបារម្ភថា លោក Johnson អាយុ៥៧ឆ្នាំនឹងបាត់បង់សិទ្ធិដើម្បីគ្រប់គ្រងចក្រអង់គ្លេសដែលលោកកំពុងប្រឈមនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារ ព្រមទាំងភាពវឹកវរក្នុងការធ្វើដំណើរនៅទីក្រុងឡុងដ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក​នាយក​​រដ្ឋ​​មន្ត្រី​​អង់គ្លេស​ Johnson​ ប្រឈម​​អស់​​តំណែង​​​​ថ្ងៃ​​នេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម