Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីបញ្ចេញព័ត៌មាន​ Update ចុងក្រោយបំផុត ស្តីពីប្រត្តិបត្តិការយោធានៅ អ៊ុយក្រែន

បានផុស

នៅ

ប្រទេសរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ បន្ទាប់ពីទីក្រុង Donetsk និង Lugansk ត្រូវបានបាញ់ផ្លោងដោយកងទ័ពរបស់ទីក្រុង កៀវ ដែលជាហេតុជំរុញឲ្យមានការជម្លៀសជនស៊ីវិលយ៉ាងច្រើន។

លោកប្រធានាធិបតី ពូទីន បានកត់សម្គាល់ថា ទីក្រុងមូស្គូ ចង់បញ្ឈប់អំពើប្រល័យពូជសាសន៍ដែលប្រព្រឹត្តដោយទីក្រុងកៀវ ក្នុងទីក្រុង Donbass ខណៈតំបន់នេះត្រូវបានអ៊ុយក្រែន កំណត់គោលដៅដោយយុទ្ធនាការយោធារយៈពេលប្រាំបីឆ្នាំ។

នៅក្នុងព័ត៌មាន​ Update ចុងក្រោយបំផុតស្តីពីវិបត្តិនៅអ៊ុយក្រែន ក្រសួងការពារជាតិរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖

▪️ កងកម្លាំងអាកាសរុស្ស៊ី បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ បំផ្លាញអគារឧស្សាហកម្មនៅរោងចក្រមួយនា ជាយក្រុង Lozovaya ក្នុងតំបន់ Kharkov ជាកន្លែងដែលរថពាសដែករបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងត្រូវបានផលិត និងជួសជុលឡើងវិញ។

▪️ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបាញ់មីស៊ីល កម្ទេចទីបញ្ជាការរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ចំនួន៤កន្លែង ក៏ដូចជាតំបន់ចំនួន ១៥ របស់កងទ័ពអ៊ុយក្រែន និងទីតាំងប្រមូលផ្តុំសម្ភារយោធាផងដែរ។

▪️ ប្រតិបត្តិការយុទ្ធសាស្ត្រ និងអាកាសចរណ៍កងទ័ព បានវាយប្រហារទីតាំងប្រមូលផ្តុំកម្លាំងមនុស្ស និងឧបករណ៍យោធារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចំនួន ៧៣ កន្លែង។

▪️ អង្គភាពការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះធុន Su-29 មួយគ្រឿងរបស់កងទ័ពអាកាសអ៊ុយក្រែន នៅជិតតំបន់ Slavyansk។

▪️ កងកម្លាំងមីស៊ីល និងកាំភ្លើងធំ បានវាយប្រហារទីតាំងប្រមូលផ្តុំកងទ័ព និងឧបករណ៍យោធាចំនួន៤៣១កន្លែង និងទីតាំងបាញ់ចំនួន៣៤កន្លែង​ របស់អង្គភាពកាំភ្លើងធំ និងកាំភ្លើងត្បាល់។

▪️ តាំងពីការចាប់ផ្តើមប្រតិបត្តិការមក រុស្ស៊ីបានកម្ទេចយន្តហោះអ៊ុយក្រែនចំនួន១៩០គ្រឿង និងឧទ្ធម្ភាគចក្រ១២៩គ្រឿង, យន្តហោះគ្មានមនុស្សបើក ១១២៧គ្រឿង, ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ៣៣០គ្រឿង, រថក្រោះ និងរថពាសដែកប្រយុទ្ធផ្សេងទៀត ៣៤២៤គ្រឿង,  ប្រព័ន្ធរ៉ុកកែតពហុមុខងារ ៤៧៣គ្រឿង, កាំភ្លើងធំ និងកាំភ្លើងត្បាល់ ១៧៩៥គ្រឿង និងយានជំនិះយោធាពិសេស ៤គ្រឿង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ អត់ខ្វល់ ពូទីន ព្រមាន, អង់គ្លេស ប្រកាសបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយលើកដំបូង ទៅឲ្យ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ នាទីutes មុន

ក្រសួងការងារ ដំណើរការ App ២ ផ្តោតលើកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់គ្រួសារក្រីក្រ

ជីវិតកម្សាន្ដ៤០ នាទីutes មុន

តារាចម្រៀង ស៊ិន សុភ័ក្រ្ត ស្ងាត់ៗបង្ហាញមុខនារីដ៏ស្រស់ស្អាតម្នាក់ ថែមទាំងអះអាងថាជាគូដណ្តឹង

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវក្រាលកៅស៊ូមួយខ្សែ​ប្រវែង​ជាង ៥ គីឡូម៉ែត្រ នៅ​ស្រុក​បាធាយ​ ត្រៀមសម្ពោធ​​ដាក់​​ឲ្យ​ប្រើប្រាស់​នៅខែមីនា​នេះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

តបតាមការសួររក! សេន រ៉ានុត និពន្ធនិងច្រៀងបទ «លោកពុក» ផ្ញើជូនសម្តេចតេជោ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

យោធាមីយ៉ាន់ម៉ា បន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត

សន្តិសុខសង្គម១៩ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម២៤ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

សន្តិសុខសង្គម៨ ម៉ោង មុន

ឆេះហាងកាហ្វេ ១ កន្លែង ដែលម្ចាស់បិទទ្វារចោលប្រមាណ ៣ ឆ្នាំ ដោយមិនដឹងមូលហេតុ

Sokha Hotels

ព័ត៌មានពេញនិយម