Connect with us

ព័ត៌មានអន្ដរជាតិ

EU ថា រុស្ស៊ីម្នាក់គត់ ដែលត្រូវស្តីបន្ទោសចំពោះវិបត្តិស្បៀងអាហារពិភពលោក (មានវីដេអូ)

បានផុស

នៅ

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានចោទប្រកាន់រុស្ស៊ីថា កំពុងប្រើប្រាស់ការផ្គត់ផ្គង់ស្បៀងអាហារជា “មីស៊ីលបំបាំងកាយប្រឆាំងនឹងប្រទេសកំពុងអភិវឌ្ឍន៍” ហើយបានស្តីបន្ទោសវិមានក្រឹមឡាំង ចំពោះវិបត្តិស្បៀងអាហារពិភពលោកដែលកំពុងលេចឡើង។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel

ការចោទប្រកាន់របស់លោក Michel បានជំរុញឲ្យឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ ដើរចេញពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។

លោក Michel បានថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតរុស្ស៊ី Vassily Nebenzia ដោយផ្ទាល់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាមួយ ដោយនិយាយថា គាត់បានឃើញគ្រាប់ធញ្ញជាតិនិងស្រូវសាលីរាប់លានតោន ជាប់គាំងនៅក្នុងកុងតឺន័រនិងកប៉ាល់នៅឯកំពង់ផែ Odesa របស់អ៊ុយក្រែន កាលពីប៉ុន្មានសប្តាហ៍មុន ដោយសារតែនាវាចម្បាំងរុស្ស៊ីនៅសមុទ្រខ្មៅ។

លោក Michel បន្តថា ការវាយប្រហាររបស់ទីក្រុងមូស្គូ លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់អ៊ុយក្រែន និងកន្លែងស្តុកគ្រាប់ធញ្ញជាតិ ក៏ដូចជារថក្រោះ ការទម្លាក់គ្រាប់បែកពីលើអាកាស និងមីន កំពុងរារាំងអ៊ុយក្រែនពីការដាំដុះ និងការប្រមូលផល។

នេះកំពុងជំរុញឲ្យតម្លៃស្បៀងអាហារកើនឡើង ដោយនាំឲ្យប្រជាជនធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងធ្វើឲ្យតំបន់ទាំងមូលអស្ថិរភាព។ រុស្ស៊ីជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះវិបត្តិស្បៀងអាហារដែលកំពុងកើនឡើងនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ រុស្ស៊ីបញ្ចេញព័ត៌មាន Update ចុងក្រោយបំផុត ស្តីពីប្រត្តិបត្តិការយោធានៅ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម