Connect with us

ព័ត៌មានអន្ដរជាតិ

ញូវយ៉ក បង្កើនអាយុ អ្នកមានសិទ្ធិ ទិញកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ

បានផុស

នៅ

អភិបាលរដ្ឋញូវយ៉ក បានដំឡើងអាយុសម្រាប់អ្នកមានសិទ្ធិទិញកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិពី ១៨ ដល់ ២១ ឆ្នាំ ខណៈលោកស្រី រឹតបន្តឹងច្បាប់កាំភ្លើង បន្ទាប់ពីការសម្លាប់រង្គាលរើសអើងជាតិសាសន៍នៅផ្សារទំនើបមួយក្នុងទីក្រុង Buffalo។

លោកស្រី Kathy Hochul បានយល់ព្រមលើកញ្ចប់នៃច្បាប់កំណែទម្រង់កាំភ្លើង ដែលត្រូវបានអនុម័តដោយព្រឹទ្ធសភារដ្ឋ បន្ទាប់ពីមានការបាញ់ប្រហារកាលពីខែមុន ដែលបានសម្លាប់ជនស្បែកខ្មៅចំនួន១០នាក់។

វិធានការនេះ កើតឡើងចំពេលមានជម្លោះ ពាក់ព័ន្ធការសម្លាប់រង្គាលនៅក្នុងសហរដ្ឋអាមេរិក ដែលបានបង្កឲ្យមានការអំពាវនាវជាថ្មី សម្រាប់ច្បាប់គ្រប់គ្រងកាំភ្លើង កាន់តែតឹងរ៉ឹង។

Payton Gendron អាយុ ១៨ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបាញ់ប្រហារអ្នកទិញទំនិញនៅផ្សារ Tops Friendly Market ដោយប្រើកាំភ្លើង AR-15 ដែលគាត់បានទិញដោយស្របច្បាប់។

ក្រៅពីមានអាយុយ៉ាងតិច២១ឆ្នាំ ឥឡូវនេះ អ្នកទិញកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ ក៏ត្រូវមានលិខិតអនុញ្ញាតដែរ ដែលនេះមានន័យថា ពួកគេត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យសាវតារ។

គួរបញ្ជាក់ថា ច្បាប់មួយទៀតដែលចុះហត្ថលេខាដោយលោកស្រី Hochul បានដាក់កម្រិតលើការទិញអាវក្រោះការពារគ្រាប់ ចំពោះអ្នកអនុវត្តច្បាប់។

កញ្ចប់នេះក៏តម្រូវឲ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកំពុងប្រតិបត្តិការនៅទីក្រុងញូវយ៉ក ត្រូវដាក់ចេញនូវគោលនយោបាយតម្លាភាព អំពីរបៀបដែលពួកគេឆ្លើយតបទៅនឹងការនិយាយស្អប់ខ្ពើមនៅលើវេទិការបស់ពួកគេផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ បាញ់ប្រហារ ៣លើក ស្លាប់និងរបួសមនុស្សជាង ៣០នាក់ នៅ សហរដ្ឋអាមេរិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម