Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋ​​មន្ត្រី​​សុខាភិបាល​ និង​​អភិបាល​​ក្រុង​ហាណូយ​​ត្រូវ​​បាន​​បណ្តេញ​​ចេញ​​ពី​បក្សកុម្មុយនិស្ត​វៀតណាម​

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម និងអភិបាលក្រុងហាណូយត្រូវបានបណ្តេញចេញពីសមាជិកភាពបក្សកុម្មុយនិស្តវៀតណាម បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទអំពើពុករលួយពាក់ព័ន្ធនឹងឧបករណ៍ធ្វើតេស្តកូវីដ-១៩ដែលមានទឹកប្រាក់១៧២លានដុល្លារអាមេរិក។

ការបណ្តេញចេញធ្វើឡើងនៅប្រទេសកុម្មុយនិស្តមួយនេះបង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បន្ទាប់ពីមានរឿងអាស្រូវនៅក្រុមហ៊ុន Viet A ដែលក្នុងនោះមន្ត្រីត្រូវបានសូកប៉ាន់ដើម្បីផ្គត់ផ្គង់ឧបករណ៍តេស្តកូវីដ-១៩ដែលមានតម្លៃថ្លៃហួសប្រមាណដល់មន្ទីរពេទ្យ។

លោក Chu Ngoc Anh និង​លោក Nguyen Thanh Long
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់សារព័ត៌មានរដ្ឋវៀតណាមថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long និងអភិបាលក្រុងហាណូយ លោក Chu Ngoc Anh ទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីការប្រព្រឹត្តខុសពាក់ព័ន្ធនឹងរឿងអាស្រូវក្រុមហ៊ុនបច្ចេកវិទ្យា Viet A Technologies។

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ៖«គណៈកម្មាធិការមជ្ឈិមបក្សបានធ្វើការសម្រេចក្នុងការបណ្តេញចេញពីគណបក្ស គឺលោក Chu Ngoc Anh និងលោក Nguyen Thanh Long»។

ឡូវនេះ បុរសទាំងពីរអាចប្រឈមនឹងការចោទប្រកាន់​ពី​បទឧក្រិដ្ឋ។ លោក Long និង Ngoc Anh ដែលជាអតីតរដ្ឋមន្ត្រីក្រសួងថាមពល និងបច្ចេកវិទ្យា បានកាន់តំណែងរដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីឆ្នាំ២០២០។

ការកម្ចាត់អំពើពុករលួយថ្មីៗនេះរបស់ទីក្រុងហាណូយបានធ្វើលើបុគ្គលិកលេចធ្លោមួយចំនួនក្នុងនោះមានទាំងលោក Phan Quoc Viet អគ្គនាយកក្រុមហ៊ុន Viet A ផងដែរ។

លោកប្រឈមនឹងបទចោទប្រកាន់ពីការសូកប៉ាន់មន្ត្រីសុខាភិបាលដើម្បីលក់ឧបករណ៍តេស្តរបស់ក្រុមហ៊ុនទៅឲ្យមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលខេត្ត ក៏​ដូច​ជា​មជ្ឈមណ្ឌល​​គ្រប់គ្រងជំងឺ (CDC) នៅក្នុងតម្លៃខ្ពស់ខ្លាំងជាងតម្លៃផលិតពោលគឺតម្លៃ១៧២លានដុល្លារ។

មន្ត្រីសុខាភិបាល CDC ជាច្រើនរូបទៀតក៏ត្រូវបានចាប់ខ្លួនក្នុងពេលប៉ុន្មានខែចុងក្រោយនេះដែលត្រូវបានចោទប្រកាន់ពីការពាក់ព័ន្ធ និងអនុម័តចំពោះការផលិត ក៏ដូចជាប្រើប្រាស់ឧបករណ៍តេស្តកូវីដ-១៩ របស់ក្រុមហ៊ុន Viet A៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

២០២៥ ស្វាយកែវរមៀតខេត្តក្រចេះ ប្រមូលផលបានមុនគេបង្អស់ ខណៈតម្លៃទីផ្សារធ្លាក់ចុះខ្លាំង

ព័ត៌មានជាតិ១៧ នាទីutes មុន

លោក ឈាង រ៉ា អំពាវនាវដល់អង្គការជាតិ និងអន្តរជាតិ បន្តជួយវិស័យសុខាភិបាលសម្រាប់បង្ការការធ្វើអត្តឃាត

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

តម្លៃប្រេង​អន្តរជាតិ​ធ្លាក់ចុះ ជុំវិញ​គម្រោង​បង្កើនផលិតកម្មប្រេងអាមេរិក របស់​ ត្រាំ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ខ្យល់ពុលនៅថៃ ធ្ងន់ខ្លាំង ដល់ថ្នាក់ក្រសួងសុំឲ្យប្រជាជនធ្វើការពីផ្ទះ ឯបាងកក ក៏បិទសាលារៀន 

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម