Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ប្រកាសអាសន្នគ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់នៅ អាមេរិក

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា ប្រទេសរបស់លោកប្រហែលជាមិនអាចផលិតអគ្គិសនីគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់បាននោះទេ ដោយសារតែ​​ជម្លោះ​​កំពុង​បន្ត​នៅ​អ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន បាននិយាយនៅក្នុងសេចក្តីប្រកាសអាសន្នរបស់លោកថា “កត្តាជាច្រើនកំពុងគំរាមកំហែងដល់សមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់ការផលិតអគ្គិសនីឲ្យបានគ្រប់គ្រាន់ដើម្បីបម្រើតម្រូវការអតិថិជនតាមការរំពឹងទុក” ។

លោកបញ្ជាក់ថា “កត្តាទាំងនោះរួមមាន ការរំខាននៃទីផ្សារថាមពលដែលបណ្តាលមកពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដោយសារតែការប្រែប្រួលអាកាសធាតុ” ។

ទន្ទឹមនោះការប្រកាសអាសន្នរបស់លោក បៃដិន ក៏រួមមានការលើកលែងពន្ធលើបន្ទះស្រូបពន្លឺព្រះអាទិត្យរយៈពេល ២ ឆ្នាំពីប្រទេសចំនួន ៤ នៅអាស៊ីអាគ្នេយ៍ ហើយពន្ធដែលបានស្នើឡើងនេះត្រូវបានស្តីបន្ទោសចំពោះការពន្យារពេលគម្រោងថាមពលព្រះអាទិត្យសំខាន់ៗនៅក្នុងសហរដ្ឋអាមេរិក ខណៈប្រហែល ៣ ភាគ ៤ នៃបន្ទះថាមពលពន្លឺព្រះអាទិត្យដែលបានដំឡើងនៅសហរដ្ឋអាមេរិកត្រូវបាននាំចូលពីអាស៊ីអាគ្នេយ៍ ។

ជាចុងក្រោយលោកប្រធានាធិបតី​បាន​ស្តីបន្ទោស​រុស្ស៊ី​ចំពោះ​តម្លៃ​ប្រេងឡើង​ខ្ពស់​បំផុត​នៅ​អាមេរិក និង​ការ​កើនឡើង​នៃ​អតិផរណា​ដល់​កម្រិត​ខ្ពស់​រយៈពេល ៤០ ឆ្នាំ ខណៈលោក​ក៏​បាន​ចាត់​ទុក​វិបត្តិ​ស្បៀង​អាហារ​ពិភពលោក​ដែល​កំពុង​កើត​ឡើង ក៏​ដោយសារតែ​ជម្លោះ​រុស្ស៊ី និង​អ៊ុយក្រែនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ដឹងទេក្នុងមួយថ្ងៃៗ រុស្ស៊ី កើបលុយពីចំណូលប្រេងបានប៉ុន្មានលាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ត្រាំ បញ្ជា​ឲ្យបង្កើនផលិតកម្មរ៉ែក្នុង​ស្រុក ខណៈកិច្ចព្រមព្រៀងជាមួយ​អ៊ុយក្រែននឹង​ធ្វើ​ឆាប់ៗ

DEI
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ពលរដ្ឋអាមេរិក​មួយចំនួនចាប់ផ្ដើមពហិការផលិតផលក្រុមហ៊ុន​ដែលដកកម្មវិធី DEI

ព័ត៌មានជាតិ៦ នាទីutes មុន

លោក ស សុខា៖គ្រឹះស្ថានឧត្ដមសិក្សា បានប្រមូលផ្ដុំយុវជនឱ្យក្លាយជាសសរស្ដម្ភជាតិ និងកសាងសង្គមទំនើបមួយ

ព័ត៌មានជាតិ៨ នាទីutes មុន

អ្នកជំនាញ៖ ការនិពន្ធបទចម្រៀងចង្វាក់ប្រពៃណីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរធ្លាក់ចុះគួរឱ្យព្រួយបារម្ភ

វប្បធម៌ ជំនឿ២៩ នាទីutes មុន

តើល្បែងប្រជាប្រិយខ្មែរមួយណាចូលចិត្តលេងជាងគេ នាពិធីបុណ្យចូលឆ្នាំខ្មែរ?

Sokha Hotels

ព័ត៌មានពេញនិយម