ព័ត៌មានអន្ដរជាតិ
អ្នកកាសែតជាង ៣០ នាក់ហើយស្លាប់ក្នុងសង្គ្រាមនៅ អ៊ុយក្រែន
អនុប្រធានទីមួយនៃក្រុមប្រឹក្សាជាន់ខ្ពស់អ៊ុយក្រែនលោក Oleksandr Korniyenk បាននិយាយថា អ្នកកាសែតសរុបចំនួន ៣២ នាក់បានស្លាប់ ចាប់តាំងពីផ្ទុះសង្រ្គាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។

អំឡុងការគោរពវិញ្ញាណក្ខន្ធដល់បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមនេះ, លោក Korniyenk បាននិយាយថា “យើងស្រឡាញ់ និងចងចាំអ្នកសារព័ត៌មានដែលបានបាត់បង់ជីវិតនាពេលកន្លងមក” ។ លោកបានបន្ថែមថា “សូមអរគុណចំពោះភាពក្លាហាន និងកម្លាំងការងារផ្នែកព័ត៌មានរបស់អ្នកក្នុងការការពារអ៊ុយក្រែន” ។
ក្នុងអំឡុងខែដំបូងនៃការលុកលុយរបស់រុស្ស៊ី អ្នកកាសែត ២ នាក់ត្រូវបានសម្លាប់ នៅពេលដែលការបាញ់កាំភ្លើងធំសំដៅទៅលើក្រុមការងារប៉ុស្តិ៍ទូរទស្សន៍ Fox News របស់សហរដ្ឋអាមេរិក ។

បើយោងតាមសារព័ត៌មានគ្មានព្រំដែនបានឲ្យដឹងថា អ្នកកាសែត ២ នាក់ដំបូងនោះគឺលោក Pierre Zakrzewski អាយុ ៥៥ ឆ្នាំជាអ្នកថតរូប និងលោកស្រី Olexandra Kuvshynova អាយុ ២៤ ឆ្នាំជាអ្នកកាសែតអ៊ុយក្រែនធ្វើការឲ្យទូរទស្សន៍ Fox News ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ ដឹងទេក្នុងមួយថ្ងៃៗ រុស្ស៊ី កើបលុយពីចំណូលប្រេងបានប៉ុន្មានលាន?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ