Connect with us

ព័ត៌មានអន្ដរជាតិ

ជនចំណាកស្រុករាប់ពាន់នាក់ ចាប់ផ្តើមដើរក្បួន ឆ្ពោះទៅអាមេរិក

បានផុស

នៅ

ជនចំណាកស្រុករាប់ពាន់នាក់ ដែលភាគច្រើនមកពីប្រទេសវេណេស៊ុយអេឡា បានចេញដំណើរពីភាគខាងត្បូងប្រទេសម៉ិកស៊ិកកាលពីព្រឹកថ្ងៃចន្ទទី០៦ខែមិថុនា ក្នុងគោលបំណងឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ដោយពួកគេបានកំណត់ពេលធ្វើដំណើរឲ្យស្របទៅនឹងកិច្ចប្រជុំកំពូលអាមេរិកនៅទីក្រុង Los Angeles ក្នុងសប្តាហ៍នេះ។

សកម្មជនធ្វើចំណាកស្រុកបាននិយាយថា ក្រុមនេះអាចជាក្រុមជនចំណាកស្រុកដ៏ធំបំផុតមួយក្នុងតំបន់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

យោងតាម Reuters, មនុស្សយ៉ាងតិច ៦០០០នាក់ បានចាកចេញពីទីក្រុងព្រំដែន Tapachula។ យ៉ាងណាក្តី វិទ្យាស្ថានជាតិសម្រាប់ការធ្វើចំណាកស្រុករបស់ប្រទេសម៉ិកស៊ិក មិនបានផ្តល់នូវការប៉ាន់ស្មានទំហំរបស់ក្រុមនេះទេ ហើយក៏មិនបានធ្វើការអត្ថាធិប្បាយបន្ថែមលើក្បួននេះដែរ។

រូបភាពរបស់ Reuters បានបង្ហាញ ជនចំណាកស្រុក រួមទាំងកុមារជាច្រើននាក់ បានចាប់ផ្តើមដំណើររបស់ពួកគេតាំងពីព្រឹកព្រលឹមក្រោមភ្លៀងធ្លាក់ ហើយបានធ្វើដំណើរឆ្លងកាត់ផ្លូវជាច្រើន ដោយខ្លះពាក់អាវភ្លៀង និងកាន់ឆ័ត្រ។

លោក Luis Garcia Villagran អ្នករៀបចំកម្មវិធីដើរក្បួនបាននិយាយថា ក្រុមនេះតំណាងឲ្យជាតិសាសន៍ផ្សេងៗ ដែលភៀសខ្លួនចេញពីភាពលំបាកនៅក្នុងប្រទេសកំណើតរបស់ពួកគេ រួមទាំងមនុស្សជាច្រើនមកពីប្រទេស វេណេស៊ុយអេឡា ផងដែរ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ត្រូវបានគេរំពឹងថា នឹងប្រកាសពីកិច្ចព្រមព្រៀងក្នុងតំបន់ស្តីពីការធ្វើចំណាកស្រុកនៅចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា ក្បួនធ្វើចំណាកស្រុកធំៗឆ្ពោះទៅសហរដ្ឋអាមេរិក ក៏បានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិកផងដែរក្នុងឆ្នាំ ២០១៨ និង ២០១៩ ដែលភាគច្រើនជាអ្នកមកពីតំបន់អាមេរិកកណ្តាល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Yahoo

ចុចអាន៖ លិចទូកនៅម៉ាឡេស៊ី ស្លាប់ជនចំណាកស្រុកឥណ្ឌូណេស៊ី ១១ នាក់ ខណៈ ២៥ នាក់ បាត់ខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ៤ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម