Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា នឹងកាត់ទោសប្រហារជីវិតមនុស្ស ៤ នាក់ជាលើកដំបូងក្នុងរយៈ ពេល ជាង ៣០ ឆ្នាំ

បានផុស

នៅ

យោធាមីយ៉ាន់ម៉ានឹងកាត់ទោសប្រហារជីវិតអតីតសមាជិកគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (LDP) របស់លោកស្រី អ៊ុងសាន ស៊ូជី និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ល្បីល្បាញ បន្ទាប់ពី​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ទោស​ពី​បទ​ភេរវកម្ម ហើយនេះគឺជាការកាត់ទោសប្រហារជីវិតលើកដំបូងរបស់ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពី​ទសវត្សរ៍ឆ្នាំ ១៩៩០ មក ។

លោក Zaw Min Tun អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun បាននិយាយថា អ្នក​ទោស​ទាំង ៤ ​នាក់​រួម​មាន​ អតីត​សមាជិក​សភាគណបក្ស (LDP) ២ នាក់ និង​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ២ នាក់ ហើយពួកគេនឹងត្រូវកាត់ទោសប្រហារជីវិតដោយព្យួរ ក តាមនីតិវិធីរបស់ពន្ធនាគារ ។

ប្រភព័ត៌មានបានឲ្យដឹងថា ការកាត់ទោសប្រហារជីវិតរបស់យោធាមីយ៉ាន់ម៉ាលើសកម្មជនប្រឆាំងនឹងរដ្ឋប្រហាររាប់សិបនាក់ ​គឺ​ជា​ផ្នែក​មួយក្នុង​ការ​បង្រ្កាប​លើក្រុម​អ្នក​ប្រឆាំង​ បន្ទាប់​ពីរដ្ឋប្រហារ​កាល​ពី​ឆ្នាំ​មុន ខណៈប្រទេសនេះមិនធ្លាប់​មានការកាត់​ទោសប្រហារ​ជីវិតរាប់​ទសវត្សរ៍​មក​ហើយ ។

លោក Pure Seiya Tho អតីត​សមាជិក​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (LDP) ​ដែលចាប់​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២១ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​កាល​ពី​ខែ​មករា ឆ្នាំ ២០២២ ពី​បទ​ល្មើស​ក្រោម​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម ខណៈលោក Kyaw Min Yoo សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ល្បីល្បាញត្រូវបានកាត់ទោសប្រហារជីវិតដូចគ្នាដោយតុលាការយោធា ។

ចំណែក ២ នាក់ផ្សេងទៀតត្រូវបានកាត់ទោសប្រហារជីវិតពីបទសម្លាប់ស្ត្រីម្នាក់ដែលពួកគេចោទប្រកាន់ថាជាអ្នកផ្ដល់ព័ត៌មានដល់យោធា ។ ប៉ុន្តែទោះយ៉ាង​ណា​ កាលបរិច្ឆេទ​នៃ​ការ​អនុវត្តទោសប្រហារជីវិតសកម្មជន ២ នាក់នេះនៅ​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ ៕

ប្រែសម្រួលដោយ ​៖ គង់ សំអាន

ប្រភព ៖ MGR Online

ចុចអាន ៖ លោក បៃដិន ប្រកាសអាសន្នគ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់នៅ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម