ព័ត៌មានអន្ដរជាតិ
រុស្ស៊ីធ្វើឲ្យ ស្ត្រីហ្វាំងឡង់សម្រុកចុះឈ្មោះ រៀនជំនាញការពារជាតិ (មានវីដេអូ)
ប៉ុន្មានថ្ងៃបន្ទាប់ពីរុស្ស៊ីវាយប្រហារអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈ សហគ្រិនហ្វាំងឡង់ឈ្មោះ Sissi Moberg បានស្រាវជ្រាវតាមអ៊ីនធឺណិត រកវគ្គសិក្សា ដែលអាចបង្រៀនជំនាញដល់នាង ដើម្បីជួយការពារប្រទេសហ្វាំងឡង់ ក្នុងករណីមានការវាយប្រហារដោយយោធា។

ស្រ្តីកូន៤អាយុ៤៦ឆ្នាំរូបនេះ បានប្រាប់រ៉យទ័រថា “ខ្ញុំមានអារម្មណ៍សោកស្ដាយខ្លាំងណាស់សម្រាប់ជនជាតិអ៊ុយក្រែន។ ហើយបន្ទាប់មក ខ្ញុំចាប់ផ្តើមព្រួយបារម្ភអំពីប្រទេសហ្វាំងឡង់ ហើយគិតថា តើខ្ញុំអាចធ្វើអ្វីបានចំពោះបញ្ហានេះ”។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ លោកស្រី Moberg បានរៀនអំពីរបៀបប្រើកាំភ្លើង និងបន្លាស់ទីនៅលើសមរភូមិ។

សង្រ្គាមនៅអ៊ុយក្រែន បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងប្រទេសហ្វាំងឡង់ ដែលមានព្រំដែន ១៣០០គីឡូម៉ែត្រជាមួយប្រទេសរុស្ស៊ី ហើយក្នុងអំឡុងសង្គ្រាមលោកលើកទី២ ហ្វាំងឡង់ បានធ្វើសង្គ្រាមពីរលើកប្រឆាំងនឹងសហភាពសូវៀត ដែលធ្វើឲ្យបាត់បង់ទឹកដីរបស់ខ្លួនមួយភាគដប់។ ប្រជាជនហ្វាំងឡង់ ប្រហែល ១០០ ០០០នាក់ ត្រូវបានសម្លាប់។
ដោយសារតែការលុកលុយ ប្រទេសហ្វាំងឡង់ កាលពីខែមុន បានដើរចេញពីគោលនយោបាយការពារជាតិ និងសន្តិសុខក្នុងស្រុករយៈពេលច្រើនទស្សវត្សរ៍ នៅពេលដែលខ្លួនបានដាក់ពាក្យសុំចូលជាសមាជិកក្នុងសម្ព័ន្ធភាពយោធា ណាតូ។

សមាគមស្ត្រីត្រៀមខ្លួនសម្រាប់គ្រាអាសន្នជាតិរបស់ប្រទេសហ្វាំងឡង់ បាននិយាយថា តម្រូវការសម្រាប់វគ្គសិក្សារបស់ពួកគេ បានចាប់ផ្ដើមកើនឡើងតាំងពីខែកុម្ភៈមក។
Suvi Aksela ប្រធានផ្នែកទំនាក់ទំនងរបស់សមាគមនេះ បាននិយាយថា “ភ្លាមៗបន្ទាប់ពីសង្រ្គាមផ្ទុះឡើង ទូរស័ព្ទរបស់យើងបានចាប់ផ្តើមរោទ៍ ហើយទទួលបានអ៊ីមែលច្រើន។ ជាការពិត តម្រូវការសម្រាប់ការបណ្តុះបណ្តាលបានកើនឡើងយ៉ាងគំហុក”។

និន្នាការនេះ គឺស្របតាមប្រពៃណីដ៏យូរអង្វែងរបស់ហ្វាំងឡង់ ដែលក្នុងអំឡុងសម័យសង្គ្រាមគឺសម្បូរទៅដោយស្ត្រី ស្ម័គ្រចិត្តដាក់ពាក្យធ្វើទាហាន។
យោងតាមទិន្នន័យពីយោធា, ប្រហែល ១៩ ភាគរយនៃបុគ្គលិកយោធាអាជីពទាំង ១៣ ០០០នាក់របស់ប្រទេសហ្វាំងឡង់គឺជាស្ត្រី៕

សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The News
ចុចអាន៖ លោក ពូទីន ផ្តល់សំណង ៨១ ៥០០ ដុល្លារ ដល់គ្រួសារឆ្មាំជាតិ ដែលស្លាប់នៅអ៊ុយក្រែន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?