Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស១០នាក់បាត់បង់ជីវិត និង៥០នាក់របួស ក្នុងហេតុការណ៍រថភ្លើងធ្លាក់ផ្លូវ នៅ អ៊ីរ៉ង់

បានផុស

នៅ

រថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ផ្លូវនៅភាគខាងកើតប្រទេសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃពុធទី០៨ខែមិថុនានេះ ដោយបណ្តាលឲ្យអ្នកដំណើរចំនួន១០នាក់ បាត់បង់ជីវិត និង៥០នាក់ទៀតរងរបួស។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយថា ចំនួនអ្នកស្លាប់និងរបួសអាចកើនឡើងទៀត ថ្វីបើព័ត៌មានលម្អិតដំបូងអំពីគ្រោះមហន្តរាយនេះ នៅតែមិនទាន់ដឹងច្បាស់ក៏ដោយ។

តាមសេចក្តីរាយការណ៍ ទូរថភ្លើងចំនួនបួន​ក្នុង​ចំណោម​ប្រាំពីរ ​បានធ្លាក់ផ្លូវ ​ក្នុងពេល​ងងឹតនា​ព្រឹក​ព្រលឹម ​ក្បែរ​ទីក្រុង​វាលខ្សាច់ Tabas។

ក្រុមជួយសង្គ្រោះបានជិះរថយន្តសង្គ្រោះបន្ទាន់ និងឧទ្ធម្ភាគចក្រចំនួន ៣គ្រឿងទៅកាន់កន្លែងកើតហេតុនៅតំបន់ដាច់ស្រយាល។

ហេតុការណ៍នៅលើផ្លូវដែកដែលតភ្ជាប់ទៅកណ្តាលទីក្រុង Yazd មួយនេះ ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត។

គួរបញ្ជាក់ថា គ្រោះថ្នាក់​រថភ្លើង​មួយទៀត​កាលពី​ឆ្នាំ​២០១៦ បាន​សម្លាប់​មនុស្ស​រាប់សិប​នាក់ និង​របួស​ជាច្រើន​នាក់​។

គ្រោះមហន្តរាយរថភ្លើងអាក្រក់បំផុតរបស់ប្រទេសអ៊ីរ៉ង់ បានកើតឡើងក្នុងឆ្នាំ ២០០៤ នៅពេលរថភ្លើងដែលផ្ទុកដោយប្រេងសាំង ជី ស្ពាន់ធ័រ និងកប្បាស បានជួបគ្រោះថ្នាក់នៅជិតទីក្រុងប្រវត្តិសាស្ត្រ Neyshabur ដោយសម្លាប់មនុស្សប្រហែល ៣២០ នាក់ របួស ៤៦០ នាក់ និងបំផ្លាញភូមិចំនួន ៥៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Arabiya

ចុចអាន៖ គ្រោះថ្នាក់ចរាចរណ៍ រថភ្លើង បុកយន្តហោះ នៅអាមេរិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម