ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បើកសម័យប្រជុំការិយាល័យនយោបាយ តែបាត់មុខលោក គីម ជុងអ៊ុន
ប្រទេសកូរ៉េខាងជើងបានបើកកិច្ចប្រជុំការិយាល័យនយោបាយរបស់គណបក្សកម្មករដែលកំពុងកាន់អំណាច ប៉ុន្តែមិនមានវត្តមានមេដឹកនាំលោក គីម ជុងអ៊ុន ចូលរួមក្នុងកិច្ចប្រជុំនេះនោះទេ ។

បើយោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ (KCNA) បានរាយការណ៍ថា ជំនួសមុខលោក គីម, លោក Jo Yong-won ជាលេខាធិការទទួលបន្ទុកកិច្ចការរៀបចំរបស់គណៈកម្មាធិការមជ្ឈិមបក្សពលករបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំការិយាល័យនយោបាយ ដែលធ្វើឡើងកាលពីថ្ងៃអង្គារ ហើយបានសម្រេចលើរបៀបវារៈដែលនឹងលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំពេញអង្គនាពេលខាងមុខ ។
ទន្ទឹមនោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងមិនទាន់បានរាយការណ៍ថា នៅពេលណាដែលកិច្ចប្រជុំពេញអង្គនឹងត្រូវធ្វើឡើងនោះទេ ប៉ុន្តែសម័យប្រជុំកាលពីថ្ងៃអង្គារបង្ហាញថា កិច្ចប្រជុំគឺជិតមកដល់ហើយ ។

គួរបញ្ជាក់ថា សម័យប្រជុំពេញអង្គនាពេលខាងមុខរបស់កូរ៉េខាងជើងអាចនឹងលើកយកបញ្ហាសំខាន់ៗជាច្រើនដូចជា ការជាប់គាំងកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ក៏ដូចជាវិបត្តិកូវីដ ១៩ និងសញ្ញានៃការសាកល្បងនុយក្លេអ៊ែរដែលអាចកើតមានជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap
ចុចអាន ៖ កូរ៉េខាងត្បូង និងអាមេរិក បាញ់មីស៊ីល ៨ គ្រាប់ ឌឺ កូរ៉េខាងជើង វិញ (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ