ព័ត៌មានអន្ដរជាតិ
ទាហានស៊ីឈ្នួលអង់គ្លេស ត្រូវរុស្ស៊ីចាប់បាន ប្រឈមការកាត់ទោសប្រហារជីវិត
ជនជាតិអង់គ្លេសពីរនាក់ ដែលត្រូវបានចាប់ខ្លួនដោយទាហានរុស្ស៊ី ខណៈពេលប្រយុទ្ធនៅអ៊ុយក្រែន បានបង្ហាញខ្លួនក្នុងតុលាការឧទ្ទាម នៅក្នុងទឹកដីដែលកាន់កាប់ដោយក្រុមផ្តាច់ខ្លួនគាំទ្រលោក ពូទីន។

អតីតបុគ្គលិកសុខាភិបាលឈ្មោះ Aiden Aslin អាយុ ២៨ ឆ្នាំ និងទាហានជើងចាស់ Shaun Pinner អាយុ ៤៨ ឆ្នាំ ត្រូវបានចាប់ខ្លួននៅពាក់កណ្តាលខែមេសា អំឡុងពេលប្រយុទ្ធនៅទីក្រុងកំពង់ផែ Mariupol។
អ្នកទាំងពីរ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធការស៊ីឈ្នួលធ្វើទាហាន ចំពេលមានភាពភ័យខ្លាចថា តុលាការដែលមិនត្រូវបានគេទទួលស្គាល់ជាអន្តរជាតិមួយនេះ អាចកាត់ទោសប្រហារជីវិតប្រសិនបើពួកគេរកឃើញមានកំហុស។

តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីកាលពីថ្ងៃអាទិត្យ, ការស៊ើបអង្កេតមួយរកឃើញថា លោក Aslin បានចូលរួមក្នុងយុទ្ធនាការលុកលុយប្រដាប់អាវុធរបស់អ៊ុយក្រែន ដើម្បីដណ្តើមអំណាចដោយបង្ខំនៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk (DPR)។
សេចក្តីប្រកាសពីការិយាល័យអគ្គរដ្ឋអាជ្ញារបស់ DPR ដែលបង្ហោះក្នុង Telegram បាននិយាយថា លោក Aslin ត្រូវបានចោទប្រកាន់ពីបទល្មើសចំនួនបួនដាច់ដោយឡែកពីគ្នា៖ ១.ប្រព្រឹត្តបទឧក្រិដ្ឋជាផ្នែកនៃក្រុមឧក្រិដ្ឋជន ២.ការរឹបអូសអំណាចដោយបង្ខំ ឬការរក្សាអំណាចដោយបង្ខំ ៣.ធ្វើជាទាហានស៊ីឈ្នួល និង ៤.លើកកម្ពស់ការបណ្តុះបណ្តាលក្នុងសកម្មភាពភេរវករ។

រឿងនេះកើតឡើង បន្ទាប់ពីរដ្ឋអាជ្ញានៃសាធារណរដ្ឋប្រជាមានិតបំបែកខ្លួន Donetsk កាលពីខែមុន ទទួលការរិះគន់ខណៈដែលគាត់ប្រាប់ទៅទូរទស្សន៍មួយថា ចំណាប់ខ្មាំងជាជនជាតិអង់គ្លេស អាចត្រូវប្រហារជីវិត។
យ៉ាងណាក្តី ក្រុមគ្រួសាររបស់លោក Aslin បាននិយាយថា ពួកគេកំពុងធ្វើការជាមួយក្រសួងការបរទេស និងរដ្ឋាភិបាលអ៊ុយក្រែន ដើម្បីនាំគាត់ត្រឡប់មកប្រទេសកំណើតវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទាហានអ៊ុយក្រែនជាង ១០០០ នាក់ដែលចុះចាញ់នៅទីក្រុង Mariupol ត្រូវបញ្ជូនទៅ រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ