Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ បង្ហាញចំនួនទាហានរុស្ស៊ី ស្លាប់នៅអ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

ប្រទេសរុស្ស៊ី បានបាត់បង់វរសេនីយ៍ឯកទី៥០ នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ខណៈចំនួនទាហានរបស់ខ្លួនដែលស្លាប់ បានកើនលើស ៣១ ០០០នាក់ហើយ។ នេះបើតាមការអះអាងពីអ្នកជំនាញចក្រភពអង់គ្លេស។

ការស្លាប់មន្ត្រីជាន់ខ្ពស់ចុងក្រោយ គឺមេបញ្ជាការកងកាំភ្លើងធំ លោកវរសេនីយ៍ឯក Vladimir Nigmatullin ដែលជាបុរសកូន៣ មកពីទីក្រុង Yekaterinburg។

លោក Nigmatullin អាយុ៤៦ឆ្នាំ ត្រូវបានសម្លាប់កាលពីថ្ងៃទី៣១ខែឧសភាឆ្នាំ២០២២ ប៉ុន្តែ កងកម្លាំងរុស្ស៊ី ទើបតែលាតត្រដាងអំពីការបាត់បង់គាត់នៅថ្ងៃនេះប៉ុណ្ណោះ។

ការស្លាប់របស់គាត់ ក៏ត្រូវបានបញ្ជាក់ដោយក្រុមគ្រួសាររបស់គាត់ផ្ទាល់ផងដែរ ប៉ុន្តែមិនមានព័ត៌មានផ្លូវការទេថាតើ គាត់ស្លាប់ដោយរបៀបណា។

ប្រទេសរុស្ស៊ី បានបាត់បង់វរសេនីយ៍ឯក ស្ទើរតែម្នាក់រៀងរាល់ពីរថ្ងៃម្តង ក្នុងជម្លោះបង្ហូរឈាមនៅអ៊ុយក្រែន ដែលបង្កឡើងដោយលោក វ្ល៉ាឌីមៀរ ពូទីន។

ប្រទេសរុស្ស៊ី បានលាក់បាំងការស្លាប់យោធា ទុកជាអាថ៌កំបាំងរបស់រដ្ឋ សូម្បីតែក្នុងគ្រាសន្តិភាពក៏ដោយ ប៉ុន្តែអ្នកជំនាញប៉ាន់ប្រមាណថា ចំនួនទាហានដែលស្លាប់ក្នុងប្រតិបត្តិការនៅអ៊ុយក្រែន បានកើនលើស ៣១ ០០០ នាក់រួចទៅហើយ។

រុស្ស៊ី មិនបានធ្វើបច្ចុប្បន្នភាពចំនួនទាហានស្លាប់ផ្លូវការ នៅក្នុងប្រទេសអ៊ុយក្រែនទេ ចាប់តាំងពីថ្ងៃទី ២៥ ខែមីនាមក ដោយនៅពេលនោះ​ ខ្លួនបង្ហាញថា ទាហានរុស្ស៊ីចំនួន ១៣៥១នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមវាយលុករបស់ខ្លួន នៅថ្ងៃទី២៤ខែកុម្ភៈ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sun

ចុចអាន៖ ប៉ូឡូញ ចុះកិច្ចសន្យា លក់អាវុធឲ្យអ៊ុយក្រែន ទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេល៣០ឆ្នាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២២ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម