ព័ត៌មានអន្ដរជាតិ
តួកគី ដាក់លក្ខខណ្ឌ ១០ចំណុច បើ ស៊ុយអែត និងហ្វាំងឡង់ ចង់ចូល ណាតូ (មានវីដេអូ)
កាសែត Yeni Safak បានរាយការណ៍កាលពីថ្ងៃពុធទី០៨ខែមិថុនាថា រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានដាក់លក្ខខណ្ឌចំនួន១០ចំណុចដល់ទីក្រុង ស្តុកខុល និង ហែលស៊ិនគី បើសិនជាប្រទេសស៊ុយអែត និងហ្វាំងឡង់ ចង់ចូលជាសមាជិកអង្គការណាតូ។

តំណាងនៃប្រទេសស៊ុយអែត និងហ្វាំងឡង់ ត្រូវបានគេបង្ហាញកញ្ចប់នៃសំណើក្នុងអំឡុងពេលកិច្ចពិភាក្សាថ្ងៃទី២៥ខែឧសភានៅទីក្រុងអង់ការ៉ា។
ថ្វីបើលក្ខខណ្ឌទាំង១០នោះ មិនត្រូវបានគេលាតត្រដាងទាំងស្រុងក៏ដោយ ប៉ុន្តែកាសែត Yeni Safak បានរាយការណ៍ថា ក្នុងចំណោមចំណុចពិសេសៗ ភាគីទាំងពីរ ត្រូវតែប្រកាសគាំទ្រទីក្រុងអង់ការ៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការភេរវករ និងអនុម័តច្បាប់ពាក់ព័ន្ធ។

ប្រទេសស៊ុយអែត និងហ្វាំងឡង់ ត្រូវតែបិទអង្គការទាំងអស់នៅក្នុងទឹកដីរបស់ពួកគេ ដែលមានទំនាក់ទំនងជាមួយគណបក្សពលករឃើដ (PKK) នៅក្នុងប្រទេសតួកគី បង្កកទ្រព្យសម្បត្តិ និងធនធានប្រព័ន្ធផ្សព្វផ្សាយ ហើយការពារការបើកឡើងវិញរបស់ពួកគេ។
លើសពីនេះ ទីក្រុងអង់ការ៉ាជំរុញឲ្យទីក្រុង ស្តុកខុល និង ហែលស៊ិនគី ត្រូវដកការហ៊ុមព័ទ្ធលើការនាំចេញផលិតផលឧស្សាហកម្មការពារជាតិ និងធ្វើបត្យាប័នមនុស្សដែលមានទំនាក់ទំនងជាមួយអង្គការភេរវករ។

អាជ្ញាធរតួកគី ក៏ចង់បង្កើតកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មរវាងសេវាចារកម្មរបស់ប្រទេសនេះផងដែរ។
គួរបញ្ជាក់ថា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានលើកឡើងម្តងហើយម្តងទៀតថា ទីក្រុងអង់ការ៉ានឹងមិនគាំទ្រឲ្យប្រទេសស៊ុយអែត និងហ្វាំងឡង់ ចូលក្នុងសម្ព័ន្ធអាត្លង់ទិកខាងជើងនោះទេ រហូតទាល់តែទីក្រុង ស្តុកខុល និង ហែលស៊ិនគី កំណត់អាកប្បកិរិយារបស់ពួកគេចំពោះអង្គការភេរវករ ដែលទីក្រុងអង់ការ៉ាសំដៅទៅលើកងកម្លាំងស្វ័យការពារ និងអង្គការភេរវជន Fetulah (FETO) ដែលអាជ្ញាធរតួកគីចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ ២០១៦៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ European Times
ចុចអាន៖ មូលហេតុ ប្រទេស តួកគី ប្តូរឈ្មោះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ