ព័ត៌មានអន្ដរជាតិ
រុស្ស៊ី នឹងវាយដណ្ដើមយកទីក្រុងភាគខាងកើតរបស់ អ៊ុយក្រែន ត្រឹមថ្ងៃស្អែក (មានវីដេអូ)
ការប្រយុទ្ធគ្នានៅទីក្រុង Severodonetsk ដែលជាបន្ទាយដ៏រឹងមាំភាគខាងកើតរបស់អ៊ុយក្រែននឹងកាន់តែក្តៅគគុក ខណៈដែលអភិបាលក្នុងតំបន់បានព្រមានថា កងកម្លាំងរុស្ស៊ីកំពុងព្យាយាមវាយដណ្ដើមយកទីក្រុងមួយនេះនៅថ្ងៃសុក្រនេះ ។

ទន្ទឹមនោះអភិបាលក្រុង Luhansk លោក Serhiy Haidai បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា រុស្ស៊ីបាននឹងកំពុងដាក់កម្លាំងយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីវាយដណ្តើមយកទីក្រុងនេះត្រឹមថ្ងៃទី ១០ ខែមិថុនា ។
ចំណែកប្រមុខការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយកាលពីថ្ងៃអង្គារថា តំបន់លំនៅដ្ឋានក្នុងទីក្រុង Severodonetsk ត្រូវបានរំដោះយ៉ាងពេញលេញហើយ បើទោះជាការប្រយុទ្ធគ្នានៅក្នុងទីក្រុងនៅតែកំពុងបន្តក៏ដោយ ខណៈដែលកងកម្លាំងអ៊ុយក្រែនក៏បានប្រយុទ្ធទប់ទល់នឹងការវាយប្រហារដ៏ខ្លាំងក្លាមួយនៅទីនោះផងដែរ ។

ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបរទេសផងដែរថា ទីតាំងមួយចំនួនរបស់ទីក្រុង Severodonetsk កំពុងស្ថិតនៅក្រោមការគំរាមកំហែងនៃការវាយលុករបស់រុស្ស៊ី ។
លោកប្រធានាធិបតីបានអំពាវនាវដល់ប្រទេសលោកខាងលិចឲ្យបន្តផ្ដល់ជំនួយយោធាដើម្បីឲ្យអ៊ុយក្រែនមានសង្ឃឹមឈ្នះនៅលើសមរភូមិ ជាពិសេសអាវុធដ៏មានឥទ្ធិពលដែលមិនខ្សោយជាងកម្លាំងសត្រូវ ។
ជាចុងក្រោយលោក Zelenskyy ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងមូស្គូ ដែលលោកហៅថាជា អាវុធសេដ្ឋកិច្ចទំនើបដែលមិនពាក់ព័ន្ធនឹងការបង្ហូរឈាម ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ដឹងទេក្នុងមួយថ្ងៃៗ រុស្ស៊ី កើបលុយពីចំណូលប្រេងបានប៉ុន្មានលាន?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ