Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអាមេរិក និងអង់គ្លេស បញ្ជូនទាហានស៊ីឈ្នួលទៅអ៊ុយក្រែន​ តែអន្តរជាតិស្ងាត់ឈឹង

បានផុស

នៅ

បណ្តាក្រុមហ៊ុនយោធាឯកជនមកពីសហរដ្ឋអាមេរិក និងអង់គ្លេស បានចូលរួមនៅក្នុងការជ្រើសរើស និងបញ្ជូនទាហានស៊ីឈ្នួលទៅកាន់ប្រទេស អ៊ុយក្រែន។ នេះ​បើ​តាម​ការ​បញ្ជាក់ប្រាប់សារព័ត៌មាន RT ​ពី​តំណាង​ផ្លូវការរបស់​ក្រសួង​ការ​បរទេស​រុស្ស៊ីលោកស្រី Maria Zakharova។

លោកស្រី Maria Zakharova

លោកស្រីបាននិយាយក្នុងសន្និសីទមួយថា “សម្រាប់ពួកគេ ការដឹកជញ្ជូនទាហានស៊ីឈ្នួល ​ត្រូវបានទាក់ទាញដោយក្រុមហ៊ុនយោធាឯកជននៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ហើយជាការពិតណាស់ មិនមានការដាក់ទណ្ឌកម្ម ឬការរឹតបន្តឹងអ្វីសោះប្រឆាំងពួកគេ”។

លោកស្រី Zakharova បន្ថែមថា នៅក្នុងស្ថានភាពជាមួយទាហានស៊ីឈ្នួល ស្ថាប័នអន្តរជាតិ រួមទាំងអង្គការសម្រាប់សន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប, ក្រុមប្រឹក្សាអឺរ៉ុប និងអង្គការណាតូផងដែរ គឺនៅស្ងាត់ឈឹង។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ថា “ក្រុមសកម្មប្រយុទ្ធមកពីកងវរសេនាតូចជាតិនិយមអ៊ុយក្រែន មានចេតនាដុតកម្ទេចឃ្លាំងដ៏ធំមួយនៅកំពង់ផែសមុទ្រ Mariupol ខណៈពេលកំពុងរត់គេចពីកងកម្លាំងរុស្ស៊ី”។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង សកម្មភាពដុតបំផ្លាញនេះ គឺជាឆន្ទៈរបស់ពួកសកម្មប្រយុទ្ធ។ ជាលទ្ធផល គ្រាប់ធញ្ញជាតិជាង ៥០ ០០០ តោនត្រូវបានបំផ្លាញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ IANS Live

ចុចអាន៖ រុស្ស៊ីព្រមានថា អ៊ុយក្រែន កំពុងរៀបផែនការបង្ករឿង ដោយប្រើប្រាស់អាវុធគីមីនៅតំបន់ Sumy

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម