Connect with us

ព័ត៌មានអន្ដរជាតិ

ជំនួយការលោក ពូទីន ចុះទៅទីក្រុង Mariupol បង្ហាញការគ្រប់គ្រងភាគ ខាងកើត អ៊ុយក្រែន

បានផុស

នៅ

មេដឹកនាំបំបែកខ្លួនរុស្ស៊ីម្នាក់បានរាយការណ៍ថា ជំនួយការជិតស្និទ្ធរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចុះទៅដល់ទីក្រុង Mariupol ភាគខាងកើតអ៊ុយក្រែន ដើម្បីបង្ហាញការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់មួយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Denis Pushilin បានបង្ហោះវីដេអូរបស់អគ្គសេនាធិការរងទី ១ លោក Sergei Kiriyenko នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធ ដោយបង្ហាញពីលោក Kiriyenko បានធ្វើដំណើរក្នុងរថយន្តដែលមានអក្សរ “Z” ជានិមិត្តសញ្ញានៃប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ។

លោក Pushilin បាននិយាយថា លោក Kiriyenko បានជួបជាមួយមនុស្សដែលពាក់ព័ន្ធដើម្បីពិភាក្សាពីការកសាងទីក្រុង Mariupol ឡើងវិញ ហើយក៏បានចុះទៅដល់សាលារៀន និងកន្លែងផ្សេងទៀតផងដែរ ។

ទន្ទឹមនោះមុនពេលចុះទៅដល់ទីក្រុង Mariupol, លោក Kiriyenko ក៏បានទៅទីក្រុង Melitopol នៅតំបន់ Zaporizhzhia ភាគអាគ្នេយ៍ និងតំបន់ Kherson ភាគខាងត្បូងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី នឹងវាយដណ្ដើមយកទីក្រុងភាគខាងកើតរបស់ អ៊ុយក្រែន ត្រឹមថ្ងៃស្អែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម