ព័ត៌មានអន្ដរជាតិ
អាមេរិកយល់ព្រមលក់គ្រឿងថែទាំនាវាចម្បាំងទៅតៃវ៉ាន់តម្លៃ១២០លានដុល្លារ
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា សហរដ្ឋអាមេរិកបានអនុម័តលើការលក់គ្រឿងបន្លាស់ និងគ្រឿងជួសជុលថែទាំនាវាចម្បាំងគិតជាប្រាក់១២០លានដុល្លារអាមេរិកដល់កោះតៃវ៉ាន់ដើម្បីធានាបាននូវការត្រៀមខ្លួនទប់ទល់នឹងសកម្មភាពគំរាមកំហែងញឹកញាប់របស់ចិន។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដាក់សេចក្តីជូនដំណឹងទៅសភារួចហើយ បន្ទាប់ពីក្រសួងការបរទេសអាមេរិកបានអនុម័តសម្រាប់ការលក់ដែលត្រូវបានស្នើសុំទិញរបស់ស្ថានទូតតៃវ៉ាន់ប្រចាំទីក្រុងវ៉ាស៊ីនតោន។
ទីភ្នាក់ងារបាននិយាយថា ការលក់គឺមានគ្រឿងបន្លាស់ គ្រឿងជួសជុលសម្រាប់នាវាចម្បាំង ប្រព័ន្ធនាវាចម្បាំង ជំនួយបច្ចេកទេសភ័ស្តុភារ ការគាំទ្រផ្នែកតំណាងបច្ចេកទេស និងម៉ៅការ។
«ការលក់ដែលត្រូវបានស្នើនឹងរួមចំណែកដល់និរន្តភាពនៃកងនាវាចម្បាំងរបស់តៃវ៉ាន់ ធ្វើឲ្យសមត្ថភាពកាន់តែប្រសើរឡើងដើម្បីតម្រូវតាមការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត»។ ទីភ្នាក់ងារបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា កិច្ចព្រមព្រៀងត្រូវបានរំពឹងនឹងចូលជាធរមានក្នុងរយៈពេលមួយខែ ហើយក៏បានអរគុណដល់សហរដ្ឋអាមេរិកចំពោះការគាំទ្រក្នុងការជួយដល់តៃវ៉ាន់ឲ្យកាន់តែសមត្ថភាពការពារខ្លួន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ