Connect with us

ព័ត៌មានអន្ដរជាតិ

ជំនន់ទឹកភ្លៀងនៅហ្វីលីពីនសម្លាប់មនុស្ស ៨ នាក់ និងរាប់ពាន់នាក់ជម្លៀសចេញពីផ្ទះ

បានផុស

នៅ

អាជ្ញាធរហ្វីលីពីនបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សជិត ១ ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេនៅភាគពាយព្យនៃប្រទេសហ្វីលីពីនដោយសារមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសដែលបណ្តាលឲ្យមនុស្សយ៉ាងតិច ៨ នាក់បានស្លាប់ ។

ជំនន់ទឹកភ្លៀងដែលបានជន់លិចភូមិ និងបំផ្លាញផ្ទះជាច្រើនខ្នងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះគឺជាការវាយប្រហារចុងក្រោយបង្អស់ដែលប៉ះពាល់ដល់ប្រជុំកោះដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិមួយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីការពារជនស៊ីវិលប្រចាំតំបន់លោក Francis Joseph Reyes បាននិយាយថា ទឹកជំនន់បានឈានដល់ជម្រៅត្រឹមចង្កេះនៅក្នុងទីប្រជុំជនចំនួន ១៤ នៅជ្រលងភ្នំ Cagayan នៅភាគឦសាននៃកោះ Luzon ហើយបង្ខំឲ្យមនុស្សជិត ១ ម៉ឺននាក់ស្វែងរកទីជម្រកនៅក្នុងមណ្ឌលសង្គ្រោះបន្ទាន់ ។

លោក Reyes បាននិយាយថា ទឹកភ្លៀងដែលបង្កឡើងដោយខ្យល់មូសុងភាគឦសានក៏បានធ្វើឲ្យទំនប់វារីអគ្គិសនី Magat ជិតដល់កម្រិតធ្ងន់ធ្ងរ ហើយការបញ្ចេញទឹកក៏កំពុងគំរាមកំហែងពីការកើនឡើងទឹកជំនន់កាន់តែធ្ងន់ធ្ងរថែមទៀតផងដែរ ។

ក្រុមអាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦ នាក់បានលង់ទឹកស្លាប់នៅក្នុងខេត្តចំនួន ២ នៅលើកោះ Mindanao ភាគខាងត្បូងដែលរងការវាយប្រហារដោយភ្លៀងយ៉ាងខ្លាំងនៅប៉ុន្មានថ្ងៃថ្មីៗនេះ ហើយស្ត្រីវ័យចំណាស់ ២ នាក់ផ្សេងទៀតក៏ត្រូវបានសម្លាប់ផងដែរដោយការរអិលបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍នៅភាគកណ្តាលនៃខេត្ត Leyte ។

ប្រទេសហ្វីលីពីនរងការវាយប្រហារដោយខ្យល់ព្យុះ និងព្យុះទីហ្វុងជាមធ្យម ២០ ជារៀងរាល់ឆ្នាំដែលជាធម្មតាបំផ្លាញផលដំណាំ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ក្រីក្រ ហើយយ៉ាងហោចណាស់មានមនុស្ស ១៤៨ នាក់ត្រូវបានសម្លាប់ដោយសារព្យុះទីហ្វុងក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈផ្ទះសម្បែងរាប់រយរាប់ពាន់ខ្នងក៏ត្រូវបានបំផ្លាញផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ យប់នេះមានបាតុភូតមហាកម្រមួយដែលមិនធ្លាប់កើតឡើងសោះរយ:ពេលជិត ៤០០ ឆ្នាំ

ចុចអាន ៖ អង់គ្លេសរកឃើញសញ្ញាណជំងឺកូវីដប្រភេទថ្មីដែលអាចចម្លងកាន់តែលឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម