ព័ត៌មានអន្ដរជាតិ
ក្រោយវេតូលើកូរ៉េខាងជើង ចិនប្រាប់ថា ចាំមើលទណ្ឌកម្ម UN ជុំវិញការធ្វើតេស្តនុយក្លេអ៊ែរ
រដ្ឋាភិបាលទីក្រុងប៉េកាំងមិនចង់ឃើញកូរ៉េខាងជើងបាញ់សាកល្បងនុយក្លេអ៊ែរថ្មីទៀតទេ ដែលបានក្លាយជាផ្នែកមួយជំរុញឲ្យចិនបានធ្វើវេតូគឺមិនគាំទ្រ ឬប្រឆាំងនឹងការដាក់ទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិលើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងពីការបាញ់សាកល្បងមីស៊ីលបាលីស្ទិកកាលពីជាងពីរសប្តាហ៍មុន។
ប៉ុន្តែឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា លោក Zhang Jun បានព្រមានពីរបៀបដែលរដ្ឋាភិបាលទីក្រុងប៉េកាំងអាចនឹងមានប្រតិកម្មនៅអង្គការសហប្រជាជាតិ ប្រសិនបើកូរ៉េខាងជើងបន្តការបាញ់សាកល្បងមីស៊ីលបាលីស្ទិកទៀតគិតចាប់តាំងពីឆ្នាំ២០១៧។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានព្រមានថា ការបាញ់សាកល្បងនុយក្លេអ៊ែរបែបនេះរបស់កូរ៉េខាងជើងអាចនឹងកើតមាននៅពេលណាមួយ ហើយវាអាចនឹងជំរុញឲ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មបន្ថែមទៀត។
លោក Zhang បាននិយាយបន្ទាប់ពីចិន និងរុស្ស៊ីបានធ្វើវេតូនឹងទណ្ឌកម្មបន្ថែមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើកូរ៉េខាងជើងកាលពីពីរសប្តាហ៍មុនថា ៖«រង់ចាំមើល តើអ្វីនឹងកើតឡើង តែខ្ញុំគិតថា យើងមិនគួរគិតទុកជាមុននូវអ្វីដែលនឹងកើតឡើងជុំវិញការធ្វើតេស្តនុយក្លេអ៊ែរទេ»។
«ការរំសាយអាវុធនុយក្លេអ៊ែរគឺជាគោលដៅសំខាន់មួយរបស់ប្រទេសចិន។ យើងមិនចង់ឃើញការបាញ់សាកល្បងទៀតទេ»។ Zhang បានបញ្ជាក់បន្ថែម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច