Connect with us

ព័ត៌មានអន្ដរជាតិ

អាវុធដែលលោកខាងលិចផ្ដល់ឲ្យ អ៊ុយក្រែន កំពុងដាក់លក់លើទីផ្សារងងឹត

បានផុស

នៅ

លោក Konstantin Gavrilov ប្រធានគណៈប្រតិភូរុស្ស៊ីបាននិយាយថា សព្វាវុធដែលផ្គត់ផ្គង់ដោយបណ្ដាប្រទេសលោកខាងលិចទៅកាន់អ៊ុយក្រែនត្រូវបានដាក់លក់នៅលើទីផ្សារងងឹត បន្ទាប់មកបញ្ជូនទៅមជ្ឈឹមបូព៌ា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឯកិច្ចពិភាក្សាសន្តិសុខយោធា និងការគ្រប់គ្រងអាវុធក្នុងទីក្រុងវីយែនកាលពីថ្ងៃព្រហស្បតិ៍ បេសកជនរុស្ស៊ីរូបនេះបាននិយាយថា “បច្ចុប្បន្នពិភពលោកកំពុងជួបគ្រោះថ្នាក់នៃការចរាចរណ៍អាវុធធុនស្រាលចេញពីតំបន់ជម្លោះ ជាពិសេសមីស៊ីល Javelins, មីស៊ីល MANPADS និងមីស៊ីលប្រឆាំងរថក្រោះជាដើម” ។

លោក Gavrilov បានប្រាប់ទូរទស្សន៍ Rossiya 24 ថា “ការពិតបានកើតឡើងរួចទៅហើយដែលអាវុធទាំងនេះត្រូវបានលក់នៅលើទីផ្សារងងឹត ហើយត្រូវបានបញ្ជូនទៅមជ្ឈឹមបូព៌ា ក៏ដូចជាទៅកាន់ទីក្រុង Idlib របស់ស៊ីរី” ។

គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ មកបណ្ដាលប្រទេសលោកខាងលិចបានជួយជ្រោមជ្រែងលើការផ្ដល់សព្វាវុធជាច្រើនដល់ទីក្រុងកៀវ ជាពិសេសសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Fars News

ចុចអាន ៖ រុស្ស៊ី នឹងវាយដណ្ដើមយកទីក្រុងភាគខាងកើតរបស់ អ៊ុយក្រែន ត្រឹមថ្ងៃស្អែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខាត់ ស្រីច័ន្ទ
ជីវិតកម្សាន្ដ៣ នាទីutes មុន

ខាត់ ស្រីច័ន្ទ លើកទឹកចិត្តស្ត្រីៗត្រូវតែក្លាហានក្នុងប្រឈមមុខនឹងតបតដេីម្បីការពារកិត្តិយសខ្លួនឯង

ជីវិតកម្សាន្ដ៦ នាទីutes មុន

អាយុ ១០៧ ឆ្នាំមិនជាបញ្ហា លោកយាយនៅតែប្រារព្ធខួបកំណើត ជាមួយគ្រួសារដល់ទៅ ៦ ជំនាន់

សន្តិសុខសង្គម៧ នាទីutes មុន

ស្នងការខេត្តក្រចេះ​ ទទួល​ស្គាល់​​ពិតជាមានការបាញ់​សត្វគោ​ពលរដ្ឋ​ងាប់ នៅស្រុក​អូរគ្រៀង​សែនជ័យ 

ព័ត៌មានជាតិ១៦ នាទីutes មុន

ស៊ីម៉ាក់នៅតែបន្តអនុវត្តគម្រោងធំៗចំនួន៣៩ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន និងកាកសំណល់សង្គ្រាម

ព័ត៌មានជាតិ១៧ នាទីutes មុន

UNICEF៖ កុមារជាង២០០នាក់​​​ក្នុងតំបន់​សង្គ្រាម​ នៅ​ស៊ូដង់ រងគ្រោះដោយសារ​ការលោភ​​​

Sokha Hotels

ព័ត៌មានពេញនិយម