Connect with us

ព័ត៌មានអន្ដរជាតិ

ចិនបញ្ចូននាវាដឹកយន្តហោះ ទៅសមុទ្រចិនខាងត្បូង

បានផុស

នៅ

កងទ័ពជើងទឹកចិនបាននិយាយនៅថ្ងៃច័ន្ទ ទី២១ ខែធ្នូ នេះថា ក្រុមនាវាដឹកយន្តហោះដឹកនាំដោយនាវាដឹកយន្តហោះថ្មីបំផុតរបស់ចិនដែលមានឈ្មោះថា Shandong បានធ្វើដំណើរតាមច្រកសមុទ្រតៃវ៉ាន់ទៅធ្វើសមយុទ្ធតាមធម្មតានៅសមុទ្រចិនខាងត្បូង បន្ទាប់ពីកោះតៃវ៉ាន់បានកេណ្ឌកម្លាំងរបស់ខ្លួនដើម្បីឃ្លាំមើលដំណើរនេះ ។

វាមិនមែនជាលើកទីមួយដែលនាវាដឹកយន្តហោះរបស់ចិនបានឆ្លងកាត់ជិតកោះតៃវ៉ាន់នោះទេ វាកើតឡើងនៅពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងក្រុងតៃប៉ិ និងប៉េកាំងដែលអះអាងថាកោះដែលគ្រប់គ្រងដោយប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមនាវា Shandong បានធ្វើដំណើរតាមច្រកសមុទ្រតៃវ៉ាន់មួយថ្ងៃ បន្ទាប់ពីនាវាចម្បាំងអាមេរិកបានឆ្លងកាត់ផ្លូវទឹកដូចគ្នានេះ ។

កងនាវាចរចិនបាននិយាយថា នាវា Shandong និងនាវាអមរបស់ខ្លួនបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប និងតូចចង្អៀតកាលពីថ្ងៃអាទិត្យដោយឆ្ពោះទៅកាន់សមយុទ្ធនៅសមុទ្រចិនខាងត្បូងដែលចិនទទួលបានទឹកដីយ៉ាងទូលំទូលាយ និងមានជម្លោះ ។

កងនាវាចរចិនបាននិយាយទៀតថា “ការធ្វើសមយុទ្ធនេះគឺជាផ្នែកមួយនៃការរៀបចំតាមធម្មតាដែលធ្វើឡើងស្របតាមផែនការប្រចាំឆ្នាំ ។ នៅពេលអនាគតយើងនឹងបន្តរៀបចំប្រតិបត្តិការស្រដៀងគ្នានេះដោយផ្អែកលើតម្រូវការបណ្តុះបណ្តាល” ។

ទន្ទឹមនោះក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា នាវា Shandong ត្រូវបានអមដំណើរដោយនាវាចម្បាំងចំនួន ៤ គ្រឿង ហើយបានចេញដំណើរពីកំពង់ផែទីក្រុង Dalian ភាគខាងជើងប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ ។ ក្រោយមកតៃវ៉ាន់ក៏បានបញ្ជូននាវាចម្បាំង ៦ គ្រឿង និងយន្តហោះចម្បាំង ៨ គ្រឿងដើម្បីល្បាត និងតាមដានចលនារបស់នាវាចិន ។

នាវា Shandong គឺជានាវាដឹកយន្តហោះទី ២ របស់ប្រទេសចិន ហើយត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការស្ទើរតែមួយឆ្នាំកន្លងមកហើយ ។

កងទ័ពជើងទឹកចិនបាននិយាយថា ចាប់តាំងពីពេលនោះមកខ្លួនបានបញ្ចប់ភារកិច្ចដោយជោគជ័យដូចជានាវាផ្ទុកយន្ដហោះសម្រាប់ការចុះចត និងហោះឡើង ​និងប្រើប្រាស់អាវុធរបស់ខ្លួនជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ជំនន់ទឹកភ្លៀងនៅហ្វីលីពីនសម្លាប់មនុស្ស ៨ នាក់ និងរាប់ពាន់នាក់ជម្លៀសចេញពីផ្ទះ

ចុចអាន ៖ យប់នេះមានបាតុភូតមហាកម្រមួយដែលមិនធ្លាប់កើតឡើងសោះរយ:ពេលជិត ៤០០ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម