Connect with us

ព័ត៌មានអន្ដរជាតិ

ដូណាល់ ត្រាំ ត្រូវចោទប្រកាន់ពីបទ “ប៉ុនប៉ងធ្វើរដ្ឋប្រហារ”

បានផុស

នៅ

អំឡុងសវនាការសាធារណៈលើកដំបូងរបស់ខ្លួន គណៈកម្មាធិការ​ពិសេស​របស់​រដ្ឋសភា​អាមេរិក​ស្តី​ពី​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​បះបោរបានប្រកាសថា អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទ “ប៉ុនប៉ងធ្វើរដ្ឋប្រហារ” ពាក់ព័ន្ធការរៀបចំកុបកម្មនៅវិមានសភា Capitol Hill កាលពីថ្ងៃទី៦ខែមករា ឆ្នាំ២០២១។

 

កាលពីយប់ថ្ងៃព្រហស្បតិ៍ទី០៩ខែមិថុនា សមាជិកក្រុមប្រឹក្សាពីររូបបានថ្លែងសុន្ទរកថាបើក ដោយបង្ហាញការរកឃើញក្នុងការស៊ើបអង្កេតរយៈពេលមួយឆ្នាំរបស់ខ្លួន រួមទាំងសម្ភារដែលគេមិនធ្លាប់ឃើញក្នុងព្រឹត្តិការណ៍នោះផងដែរ។

ក្រុមប្រឹក្សា ដែលរួមមានសមាជិកសភាគណបក្សប្រជាធិបតេយ្យចំនួនប្រាំពីររូប និងគណបក្សសាធារណរដ្ឋពីររូប ក៏បានកោះហៅសាក្សីពីរនាក់ រួមទាំងលោកស្រី Caroline Edwards ជាមន្ត្រីប៉ូលិសដំបូង ដែលរងរបួសក្នុងការវាយប្រហារនោះផងដែរ។

លោកស្រី Edwards បានផ្តល់សក្ខីកម្មថា លោកស្រីត្រូវបានក្រុមកុបករហៅថាជា “ជនក្បត់” និងជា “សត្វឆ្កែ” មុនពេលលោកស្រីសន្លប់។

នេះគឺជាសវនាការមួយ ក្នុងចំណោមស៊េរីនៃសវនាការ ដែលនឹងត្រូវចាក់ផ្សាយពេញមួយខែ ដើម្បីបង្ហាញដល់សាធារណជន នូវអ្វីដែលអ្នកស៊ើបអង្កេតបានរកឃើញអំពីកុបកម្មនៅវិមានសភា Capitol Hill។

អ្នកប្រជាធិបតេយ្យ លោក Bennie Thompson ដែលជាប្រធានគណៈកម្មាធិការពិសេសបានប្រាប់សវនាការថា “ថ្ងៃទី៦ខែមករា គឺជាចំណុចកំពូលនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ, ជាការប៉ុនប៉ងដ៏ក្លាហាន ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ អំពើហិង្សាមិនមែនជាឧប្បត្តិហេតុទេ។ វាគឺជាជំហរចុងក្រោយរបស់លោក ត្រាំ”។

ស្របពេលជាមួយគ្នានោះ វីដេអូនៃសក្ខីកម្មរបស់អតីតអគ្គមេធាវីអាមេរិក លោក Bill Barr ក៏ត្រូវបានចាក់ផ្សាយផងដែរ ដែលក្នុងនោះលោកបាននិយាយថា ការអះអាងរបស់លោក ត្រាំ ដែលថា ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ត្រូវបានគេលួចនោះ គឺ “គ្មានមូលដ្ឋានឡើយ”។

គួររម្លឹកឡើងវិញថា នៅថ្ងៃទី៦ខែមករាឆ្នាំ២០២១ មនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជាអ្នកគាំទ្រលោក ត្រាំ បានសម្រុកចូលវិមានសភា Capitol ក្នុងទីក្រុង Washington, D.C. ហើយបានរំខានដល់សម័យប្រជុំរួមរបស់សភា ក្នុងដំណើរការបញ្ជាក់លទ្ធផលបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។

ប៉ូលិសប្រហែល ១៤០ នាក់ត្រូវបានវាយដំក្នុងហេតុការណ៍នោះ។ អាជ្ញាធរក៏​បាន​ភ្ជាប់​ការ​ស្លាប់មនុស្ស​ ៥​នាក់​ទៅ​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញនោះផងដែរ។ មន្ត្រី​បួន​នាក់​ដែល​​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​នោះ ​ត្រូវ​បាន​រាយការណ៍​ថា ​បាន​ធ្វើ​អត្តឃាត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​បន្ទាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ក្តៅគគុក! អ្នកគាំទ្រ Trump វាយប្រហារសភាអាមេរិក រារាំងមិនឲ្យប្រកាស Biden ឈ្នះឆ្នោត ស្រ្តីម្នាក់ត្រូវបាញ់សម្លាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ច្រានចោលការរិះគន់​ដែល​ថា​ រដ្ឋបាល​ត្រាំ​​ក្បត់​សម្ព័ន្ធ​មិត្ត​​​​

សេចក្ដីជូនដំណឹង៥ នាទីutes មុន

ឯកឧត្តម ទេព អស្នារិទ្ធ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

សេចក្ដីជូនដំណឹង៧ នាទីutes មុន

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ១៣ នាទីutes មុន

ជំនួយ USAID នឹងបញ្ចប់ពីស៊ីម៉ាក់ចាប់ពីថ្ងៃទី១ ខែមីនា

សេចក្ដីជូនដំណឹង១៣ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម