Biden ចោទ Donald Trump ក្រសោបជនផ្តាច់ការ ធ្វើឲ្យកូរ៉េខាងជើង​កាន់​តែ​មាន​មីស៊ីល​ដ៏សាហាវ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

Biden ចោទ Donald Trump ក្រសោបជនផ្តាច់ការ ធ្វើឲ្យកូរ៉េខាងជើង​កាន់​តែ​មាន​មីស៊ីល​ដ៏សាហាវ

Published

on

ស្រប​ពេល​ដែល​ការ​បោះឆ្នោត​នៅ​អាមេរិក កាន់​តែ​ខិត​ចូល​មក​ដល់ បេក្ខ​ភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​ទាំង​ កំពុង​វាយ​ប្រហារ​គ្នា​ដើម្បី​ទាញ​យក​ប្រជាប្រិយភាព ក្នុង​នោះ​បញ្ហា​ស្ថានភាព​នៅ​កូរ៉េ​ខាងជើង ក៏​កំពុង​ក្លាយជា​ប្រធានបទក្តៅក្នុង​សង្គ្រាម​ពាក្យ​សម្តី​រវាង​លោក Joe Biden និង​លោក​ប្រធានាធិបតី Donald Trump។

នៅថ្ងៃ​ច័ន្ទ​នេះ (ថ្ងៃអាទិត្យនៅអាមេរិក) លោក Biden បាន​វាយ​ប្រហារ​ថា ក៏ព្រោះ​តែលោក​ Trump ទើប​កូរ៉េខាងជើង កាន់​តែ​មាន​អាវុធ និង​គ្រាប់មីស៊ីលដ៏​សាហាវនៅ​ពេល​នេះ។

បេក្ខភាព​ប្រធានធិបតីអាមេរិក មក​ពី​គណបក្សប្រជាធិបតេយ្យ​រូបនេះ ក៏បាន​ចោទ​ប្រកាន់​លោក​ Trump ជា​អ្នក​ក្រសោប​យក​ជន​ផ្តាច់​ការ ដូច​ជា​ប្រមុខ​រដ្ឋកូរ៉េខាងជើង គីម ជុងអ៊ុន ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណង​មិត្តភាព​ជាប្រពៃណី​រវាង​អាមេរិក និងប្រទេស​ជាដៃគូ​របស់​ខ្លួន។

ថ្លែងក្នុង​កិច្ចស​ម្ភាសន៍​មាន​រយៈ​ពេល ៦០នាទី អតីត​អនុប្រធានាធិបតី​រូបនេះ លើ​កឡើង​ថា “គាត់បាន​ក្រសោប​យក​ជនផ្តាច់​ការ ហើយបែរ​ជា​អង្អុល​ម្រាម​ថៃ​របស់​ខ្លួន ទៅ​កែវ​ភ្នែក​មិត្តភ័ក្តិ​ទៅវិញ”។
“ហើយ​អ្វី​កំពុង​កើតឡើង​ពេល​នេះ ពួកយើង​បាន​ធ្លាក់​ក្នុង​ស្ថាន​ការមួយនៅកូរ៉េខាងជើង កន្លែង​ដែល​សម្បូរទៅ​ដោយមីស៊ីល​ដ៏​គ្រោះ​ថ្នាក់”។ នេះ​ការ​បន្ថែម​របស់​លោក Biden។
លោក Biden បាន​លើក​ឡើង​ពី​ការ​បង្អួត​មីស៊ីល​អន្តរទ្វីប​ថ្មី​បំផុត​របស់​កូរ៉េខាងជើង ដែល​ទើប​បង្ហាញពិភពលោកកាល​ពី​ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២០ នេះ អំឡុងពួកគេ​កំពុង​ប្រារព្ធ​ពិធី​រំលឹក​ខួប​ ៧៥ឆ្នាំ នៃការ​បង្កើត​បក្សពលករ​កូរ៉េ។

ចាប់​តាំង​ពីខែឧសភា ឆ្នាំ២០១៨ មក លោក Trump និង​មេដឹកនាំ​កូរ៉េខាងជើង បាន​ជួប​ពិភាក្សា​គ្នា​ដល់​ទៅ ៣ដង ដោយ​លោក Trump ថែម​ទាំង​អះអាងថា ​ទំនាក់​ទំនង​ល្អរវាង​លោកជាមួយប្រមុខរដ្ឋកូរ៉េខាងជើង គីម​ ជុងអ៊ុន គឺអាច​ការពារ​សង្គ្រាម​នុយក្លេអ៊ែរមួយជាមួយ​កូរ៉េខាងជើង៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Korea Times

អត្ថបទពាក់ព័ន្ធ៖

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង8 mins ago

ឯកឧត្តម សុខ​ សម្បត្ដិ ផ្ញើ​សារលិខិត​អបអរសាទរ និង​ជូនពរ សម្តេច​តេ​ជោ ហ៊ុន សែន នាឱកាស​ខួប​ ៣៦​ឆ្នាំ ក្នុងមុខតំណែង​​នាយករដ្ឋមន្ត្រី

ព័ត៌មានជាតិ22 mins ago

Update បន្ថែម៖ ​មុន​ជួបគ្រោះថ្នាក់ដល់ស្លាប់ មាន​ក្រុមគ្រូ ១៣ នាក់​​ទៀត លោតឆត្រជាមួយគ្នា

ព័ត៌មានអន្ដរជាតិ22 mins ago

យន្ដហោះចារកម្មគ្មានមនុស្សបើកល្បឿនលឿននិងប្រដាប់អាវុធរបស់ចិន បញ្ចប់ការហោះហើរដោយជោគជ័យ

សេចក្ដីជូនដំណឹង22 mins ago

ឯកឧត្តម អ៉ិត សំហេង ផ្ញើសារ​ជូនពរ សម្ដេចក្រឡាហោម ស ខេង នាឱកាសខួបកំណើតគម្រប់៧១​ឆ្នាំ

សេចក្ដីជូនដំណឹង30 mins ago

ឯកឧត្តម អ៉ិត សំហេង ផ្ញើសារអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន នាឱកាសរំលឹកខួប ៣៦ឆ្នាំ ក្នុងមុខតំណែងនាយករដ្ឋមន្ដ្រី

ព័ត៌មានពេញនិយម